ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា និងលេីកទិសដៅសម្រាប់ខែមិថុនា

នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា និងលេីកទិសដៅប្រចាំខែមិថុនា ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង ។ ក្នុងកិច្ចប្រជុំនេះដែរលោកស្នងការរងទទួលផែនសេនាធិការក៏បានអានរបាយការណ៍ប្រចាំខែឧសភា ដេីម្បីឲ្យអង្គប្រជុំទាំងមូលបានជ្រាប ជាកិច្ចបន្ទាប់លោក លោកស្រីស្នងការរងទាំងអស់ដែលទទួលការងារដឹកនាំតាមបណ្តាខណ្ឌទាំង ១៤ បានមានមតិយោបល់ទាក់ទងទៅនឹងការចុះអនុវត្តការងារពង្រឹងសន្តិសុខសុវត្ថិភាព ការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ និងការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ជាពិសេសគឺការចុះដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋ ។ លោក លោកស្រីស្នងការរង ក៏បានផ្តល់ជាលទ្ធផលនៃការអនុវត្តការងារ ក៏ដូចជាការលេីកយកបញ្ហាប្រឈមមួយចំនួនដែលមន្ត្រីអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នៅពេលយប់កំពុងតែប្រឈម ស្របពេលដែលអ្នកបេីកបរមួយចំនួនបេីកបរក្នុងល្បឿនលឿន ដែលអាចបង្កការគ្រោះថ្នាក់ដល់សមត្ថកិច្ច ។

ក្នុងឱកាសនោះដែរឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានសរសេីរដល់លោក លោកស្រីស្នងការរងទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចុះដឹកនាំកិច្ចការបានយ៉ាងល្អតាមបណ្តាខណ្ឌ ជាពិសេសបានដឹកនាំបានយ៉ាងល្អក្នុងការចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយនោះដែរឯកឧត្តមស្នងការក៏បានកោតសរសេីរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដែលតែងតែតាមដានខំមិនប្រជាពលរដ្ឋទាំងថ្ងៃ យប់ និងសហការណ៍គ្នាបានយ៉ាងល្អជាមួយតាមបណ្តាខណ្ឌប៉ុស្តិ៍ ក្នុងការចុះចាត់វិធានការណ៍ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស ។ ឯកឧត្តមស្នងការបានណែនាំ និងសង្កត់ធ្ងន់ដល់ស្នងការរងទទួលដឹកនាំតាមបណ្តាខណ្ឌទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់លេីការដឹកនាំក្នុងការចុះរៀបចំសណ្តាប់តាមដងផ្លូវ បេីមានការចតល្មេីសផ្លាកសញ្ញាចរាចរណ៍ ត្រូវតែធ្វេីការស្ទូចយកមកផាកពិន័យនៅអធិការខណ្ឌ និងការិយាល័យចរាចរណ៍ផ្លូវគោក ។

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានណែនាំដល់លោក លោកស្រីស្នងការរងទាំងអស់ឲ្យខិតខំបន្តក្នុងការចុះដឹកនាំតាមខណ្ឌ ដេីម្បីធានាឲ្យបានសន្តិសុខសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ផ្តល់សេវាសាធារណ:ឲ្យបានល្អ និងឆាប់រហ័ស ជាពិសេសត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់អំពីសុខទុក្ខរបស់មន្ត្រី ត្រូវរាយការណ៍ឲ្យបានលឿនចំពោះមន្ត្រីណាដែលមានជំងឺ ជួបគ្រោះថ្នាក់ផ្សេងៗ ជាពិសេសបាត់បង់សមត្ថភាពការងារ ៕