​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវកា​រការិយាល័យ​ច្រក​ចេញ​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ របស់​រដ្ឋបាល​ស្រុក​ទឹកឈូ ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៤​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ​២០១៩ លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវកា​រការិយាល័យ​ច្រក​ចេញ​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ របស់​រដ្ឋបាល​ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​សមាសភាព​អញ្ជើញ​ចូលរួម​មាន​៖ ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​តំបន់​ប្រត្តិបតិការ​សឹក​រង​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត គណៈ​អភិបាលស្រុក​ទឹកឈូ ក្រុមប្រឹក្សា​ស្រុក និង​លោក លោកស្រី​មេឃុំ សរុប ១០០០​នាក់​។​

​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានប្រសាសន៍ថា​៖ ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវកា​រការិយាល័យ​ច្រក​ចេញ​តែ​មួយ​របស់​រដ្ឋបាល​ស្រុក​ទឹកឈូ នាពេលនេះ ដើម្បី​លើកកម្ពស់​សេវាសាធារណៈ ដោយ​បង្ខិត​សេវា​ឲ្យទៅ​កៀ​កជិត​ប្រជាពលរដ្ឋ តាម​នីតិវិធី​សាមញ្ញ មាន​តម្លាភាព គណនេយ្យភាព បម្រើសេវា​ឲ្យទាន់ពេល​ជូន​ប្រជាព​ល​រដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួមជាមួយ​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អភិបាលស្រុក​ទឹកឈូ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព បាន​អញ្ជេី​ញកាត់​ខ្សែបូរ និង​ទស្សនា​អគារ​ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ព្រមទាំង​អគារ​បំពេញ​ការងារ​របស់​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ស្រុក​ទឹកឈូ​៕