
វឌ្ឍនភាពនៃគម្រោងកសាងកំពង់ផែ និងការស្តាទន្លេវ៉ៃគោដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង គិតមកដល់ថ្ងៃទី០៥ ខែមីថុនា ឆ្នាំ២០២០នេះ ការងារបូមស្តារទន្លេសម្រេចបានដូចខាងក្រោម៖ ១- អ៊ិចស្កា ជីកស្តាចាប់ដីទន្លេបោះបានប្រវែង 4500m. ២ – ម៉ាស៊ីនបូមសំអាតបាតទន្លេ បានប្រវែង 500m ចាប់ពីបង្គោល 0+100 ពីកំពង់ផែទៅ។
ថ្ងៃចេញផ្សាយៈ 06/05/2020
សូមជម្រាបជូនដល់សាធារណៈជនជ្រាបថា ការកសាងកំពង់ផែ និងផ្លូវទឹកស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលកំពុងដំណើរការស្ថាបនា នាពេលនេះ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅមក រវាង ខេត្តស្វាយរៀងប្រទេសកម្ពុជា និងខេត្តឡុងអានប្រទេសវៀតណាមនៅថ្ងៃអនាគត។