✍️គ្រឿងញៀន៣កញ្ចប់ធំត្រូវបានបង្ក្រាបនៅខណ្ឌមានជ័យ

💢ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ ២០២០ វេលា ម៉ោង០១ម៉៣០នាទី រំលងអាធ្រាត្រកម្លាំងនគរបាល ប៉ុស្តិ៍ចាក់អង្រែលើ បានចុះល្បាតក្នុងមូលដ្ឋានដល់ចំណុចផ្លូវលំ ក្រុម១០ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ផែង សុខខី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបោសសំអាតផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ(ឃាត់ខ្លួន)។

វត្ថុតាងដកហូតមានក្រាមសថ្លាចំនួន០៣កញ្ចប់ថង់ធំ

✅បច្ចុប្បន្នជនសង្ស័យឈ្មោះ ផែង សុខខី ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕