(រំដួល): នៅថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០ នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុករំដួល បានរៀបចំពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារ ចុះពង្រឹងអធិកាដ្ឋាននគរបាលស្រុករំដួល.

ក្រោមអធិបតីភាព:
– លោកឧត្តមសេនីយ៍ត្រី អ៊ូ វណ្ណារិទ្ធ ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះពង្រឹងស្រុករំដួល
– លោកវរសេនីយ៍ឯក ខៃ សុវណ្ណស្នងការរងនគរបាលខេត្ត
គណៈអធិបតីអញ្ជើញចូលរួមមាន លោកនាយការិយាល័យបុគ្គលិក លោកអធិការ លោកមេបញ្ជាការវរៈការពារព្រំដែនគោក៦១១
* ភ្ញៀវកិត្តិយសអញ្ញើញចូលរួមនាឱកាសនោះរួមមាន:
លោកនាយរងការិយាល័យ លោកមេបញ្ជាការរងវរៈ៦១១ លោកអធិការរង លោកមេឃុំគ្រប់ឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ និងកម្លាំងប្រជាការពារ សរុបវត្តមានចំនួន ៨៥នាក់ ។

នាក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី អ៊ូ វណ្ណារិទ្ធ ស្នងការរងនគរបាលខេត្តបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០០$ ដើម្បីកសាងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អំពិល និងលោកវរ:សេនីយ៍ឯក ខៃ សុវណ្ណ ស្នងការរង បានឧបត្ថម្ភទឹកប្រាក់ចំនួន ២០០$ ផងដែរ និងបានចែកក្រម៉ាជូនសមាជិក សមាជិការក្នុងអង្គពិធីចំនួន ៨៥នាក់ ក្នុងម្នាក់ទទួលបានក្រម៉ាចំនួន ០១ ។