នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារចម្រុះ នៃមន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ និងមន្ទីរសុខាភិបាលខេត្តស្វាយរៀង សហការជាមួយរដ្ឋបាលក្រុងស្វាយរៀងអញ្ជើញចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធីបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅតាមភោជនីដ្ឋាន ហាងកាហ្វេ បានចំនួន ៦កន្លែង (ភោជនីយដ្ឋាន០៦) ។