ក្រោយពីបានទទួលដំណឹងពីករណីអគ្គីភ័យ នាល្ងាចថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកម្លាំងចម្រុះចុះអន្តរាគមន៍ដោយផ្ទាល់នៅកន្លែងកើតហេតុ នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

សូមបញ្ជាក់ថា កិច្ចអន្តរាគមន៍ពន្លត់ករណីអគ្គីភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៥គ្រឿង ក្នុងនោះរថយន្តនគរបាល ០៤គ្រឿង រថយន្តកងរាជអាវុធហត្ថ ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៣រថយន្ត ដោយភ្លើងរលត់ទាំងស្រុងនៅម៉ោងប្រមាណជា ៨យប់ ហើយករណីនេះបណ្ដាលឲ្យប៉ះពាល់ផ្ទះ ចំនួន ០១ខ្នង និងខូចខាតទ្រព្យសម្បត្តិមួយចំនួន ៕