
សង្វៀនជល់មាន់ និងអាប៉ោង របស់ ឈ្មោះ ម៉ាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យ ៣ អាជ្ញាធរមិនហ៊ានបង្ក្រាប…
(ភ្នំពេញ) ÷ ពិតជាខ្លាំងមែនម្ចាស់បើកបនល្បែងប្រជល់មាន់និងអាប៉ោងម្នាក់ ឈ្មោះ ម៉ាប់ បានកំពុង បើកភ្នាល់លេងខុសច្បាប់ ដុះស្លែដ៍ធំមានមួយកន្លែង កំពុងដំណើរការបានយ៉ាងរំភើយ បើកលេងនៅផ្លូវឌួងលៀបសេះសភូមិដំណាក់ធំ3 សង្កាត់ស្ទឹងមានជយ័3 ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ ឬមួយក៏ម្ចាស់បនល្បែងស៊ីសង បានលាភសក្ការៈទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចរួចអស់ទៅហើយទេដឹង បានជាអាជ្ញាធរមានសមត្ថកិច្ច អត់មានចំណាត់ការ វិធានការបង្ក្រាបកន្លែងបើកលេងយ៉ាងអនាធិបតេយ្យបែបនេះ។
តាមសេចក្តីរាយការណ៍ពីប្រជាពលដ្ឋបានបង្ហើបប្រាប់អ្នកសារពត៌មានយើងឲ្យ បានដឹងថា ទីតាំងបើកបនល្បែងប្រជល់មាន់ និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់ដុះស្លែដ៏ធំជារៀងរាល់ថ្ងៃបើកលេង នៅភូមិខាងលើនេះ ដូចជាមិនមានឃើញអាជ្ញាធរមានសមត្ថកិច្ចចុះមកសួរនាំហើយនឹងមានវិធានការបង្រ្កាបដើម្បីឲ្យភូមិ ឃុំ មានសុវត្ថិភាពម្ដងណានោះទេ ឬមួយដូចពាក្យបងប្អូនប្រជាពលរដ្ឋបាននិយាយ តៗគ្នាថា : មើលទៅប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចជាអ្នកបើកដៃឲ្យដំណើរការបើកលេងហើយមើលទៅ បានជាបើកលេងបានយ៉ាងរំភើយ ចឹងហើយបងប្អូនប្រជាពលរដ្ឋនាំគ្នាភ័យខ្លាចថ្ងៃមុខកើតមានអំពើហិង្សាណាមួយកើតឡើងទៀតដូចជា :ចោរលួច ចោរឆក់ និងចោរប្លន់ ហើយជាពិសេសថ្មីៗនេះប្រមុខរាជរដ្ឋាភិបានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចហាមផ្ដាច់កុំឲ្យពលរដ្ឋជួបជុំម្ដុំគ្នាទាំងហ្វូងការពារកុុំឲ្យឆ្លងជំងឺ កូវីដ ១៩ ( COVID.19) ដល់ពលរដ្ឋ។
បងប្អូនប្រជាពលរដ្ឋ នាំគ្នាធ្វើការសូមសំណូមពរមកដល់ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ សូមមានវិធានការបង្រ្កាបទីតាំងបើកបនល្បែងប្រជល់មាន់និងអាប៉ោង បើកភ្នាល់លេងខុសច្បាប់ ដុះស្លែដ៍ធំនៅភូមិខាងលើនេះ ដើម្បីគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងទាន…!៕