សង្វៀនប្រជល់មាន់​ដុះស្លែ​​ កំពុងតែបេីកលេងក្នុងភូមិគ្រឹះ ដ៍ស្កឹមស្កៃនៃទឹកដីស្រុកសន្ធរ កណ្តាលបានយ៉ាងរលូន ប្រហែលជាមានខ្នងបង្អែករឹងមាំនៅពីក្រោយហេីយមេីលទៅ.!

(ព្រៃវែង ) ÷ បេីតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅ ឃុំពោធិ៍ ទី ជិតទីតាំងមាន់ជល់ ពួកគាត់ឃេីញ អ្នកញៀនល្បែងសីុសង ខុសច្បាប់ដូចជា ជល់មាន់ វង់បៀរ អាប៉ោង កំពុងតែសម្រុកលេងយ៉ាងពេញបន្ទុក ចំណែកអ្នកឈ្នះស្រែក ហ៊ោកញ្ជ្រៀវសប្បាយ ត្រហឹងអឹងកង ពេញផ្ទះម្ចាស់សង្វៀន ធ្វេីអោយរំខាន់ដល់អ្នកជិតខាង រីឯអ្នកចាញ់វិញ អស់លុយ រាប់ពាន់រាប់មុឺនដុល្លា អង្គុយចាំទាយម្តង។

ប្រជាពលរដ្ឋបាន លេីកឡេីងថាតាំងពី មានល្បែងភ្នាល់ សុីសងកេីតនៅ ក្នុងមូលដ្ឋានមកធ្វេីអោយ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម កេីតជាចោរ លួច ចោរប្លន់ ចោរឆក់និងគ្រឿងញៀន ជាដេីមគូរអោយ កត់សម្គាល់។

ទោះបីមានបទបញ្ជាពីប្រមុខថ្នាក់ដឹកនាំ ពីរដ្ឋាភិបាលអោយផ្អាកជួបជុំគ្នា មួយរយះពេល ដេីម្បីចូលរួមទប់ស្កាត់ ជំងឺឆ្លងរាតត្បាតដ៍កាចសារហាវ (គឺកូវីដ១៩)បែរជាម្ចាស់សង្វៀន និងបក្សពួកញៀនល្បែងទាំងនោះហ៊ានផ្គេីននិងអនុសាសន៍ របស់សម្តេចទៅវិញ ឬមួយមិនដែលស្តាប់ សារាចរណ៍ណែនាំរបស់ ក្រសួងសុខាភិបាល ដែលកំពុងតែប្រកាសរាល់ថ្ងៃ។

សព្វថ្ងៃនេះប្រជាពលរដ្ឋ ទូទាំង (ឃុំពោធិ៍ទី ) ស្រុកសន្ធរ កណ្តាល បានលន់មាត់និងអស់ សង្ឃឹមទៅលេីសមត្ថកិច្ច ស្រុកសន្ធរ កណ្តាល មិនដែលមានចំណាត់ការចុះបង្រ្កោប ឬមួយជាឆ្នាំងបាយ បានជាបង្រ្កោបល្ងាច ព្រឹកបេីកលេងបានវិញមូលហេតុអ្វី.?ហេីយម្ចាស់ទីតាំងខាងលេីអាចប្តូរ កន្លែងលេងគ្រប់ច្រកល្ហរ ម្តងទៅភូមិនោះ ម្តងទៅភូមិនេះ ដេីម្បីបំភ័ន្តភ្នែក អ្នកការសែត ខេត្តព្រៃវែង។

ជាក់ស្តែងអ្នកយកព័ត៌មាន បានចុះទៅដល់នៅល្ងាចថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២០បានទំនាក់ទំនង ទៅលោក អធិការដ្ឋានស្រុក សន្ធរកណ្តាល គាត់ថារវល់ប្រជុំនៅខេត្ត បានជាតេអត់លេីក បេីមានទីតាំងជល់មាន់មែន ចាំខ្ញុំអោយមន្រ្តីក្រោម ឱវាទទៅមេីល.! ហេីយភ្នាក់ងារខ្ញុំបាទ ចង់បកស្រាយម្ចាស់សង្វៀនជល់មាន់ មេការថាអត់ស្គាល់ លេខ ទូរស័ព្ទចង់ខលទៅម្ចាស់ផ្ទះបេីក មាន់ជល់នោះ ពាក់ពន្ធ័និងម្ចាស់ទីតាំងសុំច្បាប់ ត្រឹមថ្នាក់ណាដែរ បែរជាថាអត់ស្គាល់ អង្គភាពខ្ញុំរងចាំធ្វេីការ បកស្រាយជានិច្ច។

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋសួរថា តេីគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅត្រង់ណា បេីអាជ្ញាធរនិងសមត្ថកិច្ចបាន ត្រូវរ៉ូវគ្នា ជាមួយម្ចាស់សង្វៀនមាន់ជល់អស់ហេីយ ឬមួយ ម្ចាស់សង្វៀន មានមេការជំនាញដេីរ រត់ការពី ថ្នាក់ក្រោម រហូតដល់ថ្នាក់លេី បានជាសមត្ថកិច្ចក្នុង ខេត្តព្រៃវែង រក្សាភាពស្ងៀមស្ងាត់ម្លេះ។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទទួច សណូមពរទៅលោក អភិបាលស្រុកនៃគណះអភិបាលស្រុកសន្ធរ កណ្តាល និងលោក អធិការដ្ឋាននគរបាលស្រុក សន្ធរ កណ្តាល ខេត្តព្រៃវែង មេត្តាចាត់ចែងមន្រ្តី ក្រោមឱវាទចុះជួយត្រួតពិនិត្យម្ចាស់សង្វៀន និងអ្នកញៀនល្បែងមួយ ចំនួនផងទាន.!។