(រំដួល) ÷ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ការដ្ឋានសាងសង់ទីស្នាក់ការគណបក្សស្រុក បានធ្វើពិធីសុំទឹក សុំដីសុំសេចក្តីសុខសាងសង់អគារ ទីស្នាក់ការគណបក្សស្រុករំដួល.

ដោយមានការអញ្ជើញជាអធិបតីពី សំណាក់ឯកឧត្តម ទួន សំអាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខ្វាន់ ស៊ាម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក អញ្ជើញចូលរួមនាពិធីនេះមានឯកឧត្តម អស់លោក ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក លោកប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក មន្រ្តីរាជការនានាជុំវិញស្រុក និងកម្មករក្រុមការងារវិស្វកម្ម ដែលប្រារព្ធនៅទីការដ្ឋានអគារស្នាក់ការគណបក្សស្រុក ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ។ សូមគោរពបញ្ជាក់ជូនផងដែរថា សម្រាប់អគារទីស្នាក់ការគណបក្សថ្មីនេះ គឺការកសាងជាការជួយ ឧបត្ថម្ភគាំទ្រទាំងស្រុងពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ខ្វាន់ ស៊ាម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក និងក្រុមការងារ ។