ភូមិថ្មីស្រុកត្បូងឃ្មុុំ ខេត្តត្បូងឃ្មុំ ល្បែងសង្វៀនជល់មាន់ និងអាប៉ោង បានកំពុងតែលេងយ៉ាងគគ្រឹកគគ្រេងដោយមិនមានការរំខានពីអាជ្ញាធរខេត្តត្បូងឃ្មុំឡើយ។

(ត្បូងឃ្មុំ) ÷ ពិតជាខ្លាំងមែនម្ចាស់បើកបនល្បែងប្រជល់មាន់និងអាប៉ោងម្នាក់ ឈ្មោះ ប្រុស បានកំពុង បើកភ្នាល់លេងខុសច្បាប់ ដុះស្លែដ៍ធំមានមួយកន្លែង កំពុងដំណើរការបានយ៉ាងរំភើយ បើកលេងនៅភូមិថ្មី ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឬមួយក៏ម្ចាស់បនល្បែងស៊ីសង បានលាភសក្ការៈទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចរួចអស់ទៅហើយទេដឹង បានជាអាជ្ញាធរមានសមត្ថកិច្ច អត់មានចំណាត់ការ វិធានការបង្ក្រាបកន្លែងបើកលេងយ៉ាងអនាធិបតេយ្យបែបនេះ។

តាមសេចក្តីរាយការណ៍ពី រពលដ្ឋបានបង្ហើបប្រាប់អ្នកសារពត៌មានយើងឲ្យ បានដឹងថា ទីតាំងបើកបនល្បែងប្រជល់មាន់ និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់ដុះស្លែដ៏ធំជារៀងរាល់ថ្ងៃបើកលេង នៅភូមិខាងលើនេះ ដូចជាមិនមានឃើញអាជ្ញាធរមានសមត្ថកិច្ចចុះមកសួរនាំហើយនឹងមានវិធានការបង្រ្កាបដើម្បីឲ្យភូមិ ឃុំ មានសុវត្ថិភាពម្ដងណានោះទេ ឬមួយដូចពាក្យបងប្អូនពលរដ្ឋបាននិយាយ តៗគ្នាថាមើលទៅប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចជាអ្នកបើកដៃឲ្យដំណើរការបើកលេងហើយមើលទៅ បានជាបើកលេងបានយ៉ាងរំភើយ ចឹងហើយបងប្អូនពលរដ្ឋនាំគ្នាភ័យខ្លាចថ្ងៃមុខកើតមានអំពើហិង្សាណាមួយទៀតខ្លាចកើតមានចោរកម្មដូចជា :ចោរលួច ចោរឆក់ និងចោរប្លន់ ហើយជាពិសេសថ្មីៗនេះប្រមុខរាជរដ្ឋាភិបានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចហាមផ្ដាច់កុំឲ្យពលរដ្ឋជួបជុំម្ដុំគ្នាទាំងហ្វូងការពារកុុំឲ្យឆ្លងជំងឺ កូវីដ ១៩ ( COVID.19) ដល់ពលរដ្ឋ។

បងប្អូនពលរដ្ឋ នាំគ្នាធ្វើការសូមសំណូមពរមកដល់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមមានវិធានការបង្រ្កាបទីតាំងបើកបនល្បែងប្រជល់មាន់និងអាប៉ោង បើកភ្នាល់លេងខុសច្បាប់ ដុះស្លែដ៍ធំនៅភូមិខាងលើនេះ ដើម្បីគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕