​កិច្ចប្រជុំ​ណែនាំ​ស្ដីពី​ការប្រមូល​តម្រូវកា​រ​អាទិភាព​សម្រាប់​រៀបចំ​និង​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ២០២០-២០២២

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ង​ទី​២៥ ខែ មេសា ឆ្នាំ ២០១៩ លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពស់​ខ្ពស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​ស្ដីពី​ការប្រមូល​តម្រូវកា​រ​អាទិភាព​សម្រាប់​រៀបចំ​និង​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ២០២០-២០២២ នៅ​សាលប្រជុំ​សាលាខេត្ត (​អាគារ​ខាងជើង​)​។

​កិច្ចប្រជុំ​មាន​គោលបំណង ៖ ប្រមូល​តម្រូវ​ការអភិវឌ្ឍ​ន៍​នានា​របស់​ខេត្ត​ដើម្បី​ធ្វើ​ជា​ធាតុ​ចូល​ក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកាខេត្ត គម្រោង​ថវិកា​ប្រចាំឆ្នាំ​ខេត្ត និង កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​។

​លោកស្រី យូ សុគន្ធ បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​ថា ជាទូទៅ​លទ្ធផល​រំពឹង​ទុក​នះ គឺ​បញ្ជី​គម្រោង និង​សកម្មភាព​ជា​អាទិភាព ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទាំង​ផ្នែក​រូបវន្ត អ​រូបវន្ត ជា​តម្រូវការ របស់​ប្រជាពលរដ្ឋ​ដែល​ខេត្ត​មានបំណង​សម្រេច​ឲ្យបាន​នៅ​ឆ្នាំ​ខាង​មុខ​។​

​លោកស្រី​បាន​បន្តថា ដើម្បីឲ្យ​ការងារ​ទទួលបានផ​ល​វិជ្ជមាន ចាំបាច់​ត្រូវ​ប្រើប្រាស់​ជា​ធាតុ​ក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកាខេត្ត និង​គម្រោង​ថវិកា​ប្រចាំឆ្នាំ​ខេត្ត​ផងដែរ​។​

​សម​បញ្ជាក់ថា កិច្ចប្រជំុ​ក៏​មានសមាស​ភាពចូលរួម ពី​គណៈ​អភិបាលខេត្ដ តំណាង​គណៈកម្មាធិការ​នានា​របស់​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត ក្រុម​ការងារ​កសាង​ផែនការ​ខេត្ត តំណាង​ទីចាត់ការ​នានា​របស់​រដ្ឋបាល​ខេត្ត អភិបាលក្រុង ស្រុក​តំណាង​ក្រុមការងារ​ស្រុក ក្រុង និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត សរុប ៦៥​នាក់​៕