
លទ្ធផលការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានត្រួតពិនិត្យ និងផ្តល់ជូនវិញ្ញាបនបត្រ ដល់យានយន្ត សរុប ចំនួន ១,៤៣១ គ្រឿង ដូចខាងក្រោម៖ – រថយន្តគ្រួសារ ចំនួន ៩៤៤ គ្រឿង – រថយន្តដឹកអ្នកដំណើរធុនតូច ចំនួន ១១៣ គ្រឿង – រថយន្តដឹកទំនិញធុនតូច ចំនួន ៥២ គ្រឿង – រថយន្តដឹកអ្នកដំណើរធុនធំ ចំនួន ៦៥ គ្រឿង – រថយន្តដឹកទំនិញធុនធំ ចំនួន ១៤២ គ្រឿង – រថយន្តបែនធុនធំ ចំនួន ៨៨ គ្រឿង – រថយន្តក្បាលសណ្តោង ចំនួន ១៧ គ្រឿង – រថយន្តស៊ីទែន ចំនួន ០១ គ្រឿង – សឺម៉ីរ៉ឺម៉ក ចំនួន ០៩ គ្រឿង ៕
ថ្ងៃចេញផ្សាយៈ 05/18/2020