
ព្រៃវែង ៖ នារសៀលថ្ងៃ សុក្រ ៩រោច ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រកាសតាំងស៊ប់ បំពាក់ឋានន្តរសក្តិ និងបើកវគ្គបំប៉នជំនាញ ដល់មន្ត្រីនគរបាលជាតិ ក្របខ័ណ្ឌថ្មី ឆ្នាំ២០១៩ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្ត និងមានការអញ្ជេីញចូលរួមពីអស់លោក លោកស្រី ស្នងការរង នាយ ការិយាល័យ អធិការក្រុង/ស្រុក ទាំង១៣ ។ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្ត បានអញ្ជើញផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិជូនមន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ ដែលបានប្រកាសតាំងស៊ប់ និងបានធ្វើការណែនាំផ្តាំផ្ញើរដល់មន្ត្រីនគរបាលក្របខ័ណ្ឌថ្មីទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ និងសិក្សារៀនសូត្រដកបទពិសោធន៍ លើការងារជំនាញសំរាប់ជាទុនក្នុងការបំពេញ ការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានអោយមានប្រសិទ្ធភាពខ្ពស់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិន័យលេខ ០០៦ ប.ប.ជ របស់កងកម្លាំងនគរបាលជាតិ ៕
ថ្ងៃចេញផ្សាយៈ 05/16/2020