ថ្ងៃទី09/05/2020 លោកស្រី ចាន់ ម៉ាលិស និងស្វាមី ពូក សុវណ្ណា គ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន10បាវ ដល់អង្គភាពអធិការដ្ឋាននគរបាលស្រុករមាសហែក ដែលកំពុងសាងសង់អាគារ01ខ្នងក្នុងអង្គភាព ។

ក្នុងនាមរូបខ្ញុំជាប្រធានអង្គភាពនគរបាលស្រុករមាសហែកសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកស្រី ចាន់ ម៉ាលិស និងស្វាមី ពូក សុវណ្ណា គ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ដែលបានជួយឧបត្ថម្ភដល់អង្គភាពយើងខ្ញុំ និងសូមគោរពជូនពរសូមអោយលោកស្រីមានសុខភាពល្អ ព្រមទាំងក្រុមគ្រួសារ បុត្រា និងចៅប្រុស រកសុីមានបាននិងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។