ព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក អ៊ូ ភក្តី អនុប្រធានមន្ទីរ ដ ន ស ស លោកអភិបាលរងក្រុង លោកប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលក្រុង លោកចៅសង្កាត់បាទី លោកមេភូមិថ្នល់កែង នឹងមន្ត្រីសុរិយោដីក្រុង បានចែកបណ្ណ័កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅភូមិថ្នល់កែង សង្កាត់បាទី ចំនួន ៥០៧ បណ្ណ័