
នៅព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដី ពីការងារផលិតប័ណ្ណស្នាក់នៅ និងលិខិតបើកផ្លូវ សម្រាប់ជនបរទេសអន្តោប្រវេសន្តប្រើប្រាស់ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ថ្ងៃចេញផ្សាយៈ 05/11/2020
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍, ប្រធាន-អនុប្រធាននាយកដ្ឋាន ជនបរទេសអន្តោប្រវេសន្ត និងមន្ត្រីជំនាញដែលពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើង ពីការងារផលិតប័ណ្ណស្នាក់នៅ ជូនជនអន្តោប្រវេសន្ត នាពេលកន្លងមកនេះ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានពិភាក្សាលើការប្រើប្រាស់ពាក្យពេចន៍លើលិខិត សម្រាប់ជនបរទេសអន្តោប្រវេសន្តប្រើប្រាស់ នៅពេលចូល-ចេញប្រទេសក្នុងករណីចាំបាច់។
ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានឲ្យក្រុមការងារ កែសម្រួលលើខ្លឹមសារមួយចំនួន លើសេចក្ដីពង្រាងច្បាប់ជនអន្តោប្រវេសន្ត និងបានបន្តពិភាក្សា នៅពេលកិច្ចប្រជុំក្រោយៗទៀត៕