ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាវេលាម៉ោង ០៩និង៥០នាទី ​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានចាត់តាំងកម្លាំង រៀបចំសណ្តាប់ធ្នាប់ ការពារសុវត្ថិភាព និងសម្រួលបែបបទជូនគណ:ប្រតិភូវៀតណាម ដឹកនាំដោយ ឯកឧត្តម TRUONG HOA BINH ឧបកនាយករដ្ឋមន្ត្រីប្រចាំការ និងសហការីចំនួន ២០នាក់ រួមទាំងរថយន្តចំនួន ១០គ្រឿង បានអញ្ជើញធ្វើដំណើរបំពេញទស្សន:កិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕