
ដឹងទេថា មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ ធ្វើការម៉ោងណា? និងឯកសារតម្រូវមានអ្វីខ្លះ?
ថ្ងៃចេញផ្សាយៈ 04/30/2020
ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់ និងនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច។
បងប្អូនប្រជាពលរដ្ឋមានបំណងចង់ប្តូរ និងពន្យារ ត្រូវមានឯកសារដូចជា៖
*១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
*២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)
*៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់
*៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។
ប្រសិនបេីបងប្អូនប្រជាពលរដ្ឋចង់ប្រឡងយកបណ្ណបេីកបរត្រូវមានឯកសារដូចរៀបរាប់ខាងលេី(*១ *២ *៣) និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបេីកបរសម្រាប់បណ្ណប្រភេទ គ ឃ និង ង ។