លោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ស្នងការនគរបាលខេត្តស្វាយរៀង​ បេីកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២០​ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង​៖​ ព្រឹកថ្ងៃពុធ​ ៨​ កេីត​ ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស.​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ​២០២០​ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ បានបេីក​កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២០​ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ ក្រោមអធិបតីភាព​លោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ស្នងការនគរបាលខេត្ត​ ដោយមានការអញ្ជេីញចូលរួមពី​ លោកឧត្តមសេនីយ៍​ វរសេនីយ៍​ស្នងការរង​ លោកអនុប្រធានសេនាធិការ​ លោកអនុប្រធានផែន​ការងារចំណុះស្នងការដ្ឋាន លោក​ លោកស្រីនាយការិយាល័យ​ជំនាញ​ លោកអធិការ​ អធិការរងទទួលការងារសេនាធិការ​ក្រុង.ស្រុក​ លោកមេបញ្ជាការ​វរការពារព្រំដែនទាំងពីរ និងលោកមេបញ្ជាការរងទទួលការងារសេនាធិការ​​ សរុបវត្តមាន​ ៧២​ រូប​ ស្ត្រី​ ០៣​ រូប។

🇨🇭🇨🇭🇨🇭ដេីម្បីធានាបាន​ និងបង្ការទប់ស្កាត់ការឆ្លងជំងឺ​នានា​ នៅគ្រប់កិច្ចប្រជុំនានា​ នៅស្នងការដ្ឋាននគរបាលខេត្ត​ នគរបាលការិយាល័យសុខាភិបាល​ បានបាញ់ថ្នាំសំលាប់មេរោគរយៈពេល​ ១​ ម៉ោង​ មុន​ និង សមាជិកទាំងអស់ត្រូវបានវាស់កំដៅមុនចូលប្រជុំ ព្រមទាំងលាងដៃជាមួយអាកុលសំលាប់មេរោគផងដែរ។