(រំដួល)÷ ក្រៅពីកិច្ចការងារស្នូលរបស់ខ្លួន ការចំណាយពេលវេលាចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ជាការចាំបាច់ និងសំខាន់បំផុត។

ជាតួយ៉ាងព្រឹកថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២០ លោកសុខា រ៉ាម
គណៈកម្មាធិការគណៈបក្សស្រុករំដួល និងសហការី បានចូលរួមជាមួយបងប្អូនប្រជាពល រដ្ឋនៅក្នុងសហគមន៍ភូមិរោងដំរី ឃុំស្វាយចេក ជួសជុលផ្លូវលំ១ខ្សែ ក្រាលថ្មមិចបានប្រវែង១,៦០០ម៉ែត្រ ដោយការជួសជុលនេះ បានមកពីការចូល រួមចំណេករបស់របស់លោកសុខា រ៉ាម ប្រធានគណបក្សស្រុកថវិកា ២៤០,០០០រៀល រួមជាមួយសមាជិកក្រុមប្រឹក្សាស្រុក និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ផ្ទាល់តែម្តង ដែលបានជួយគាំទ្រ ដើម្បីជួយ សម្រួលការលំបាករបស់បងប្អូនក្នុងការធ្វើ ដំណើរទៅមក ។
#ការចែករំលែក និងការចូលរួមការងារសង្គម សុទ្ធតែជាកិច្ចការងារដែលយើងទាំងអស់គ្នាអាចធ្វើបាន ដើម្បីសុខុដុមនីយកម្ម នៃមនុស្សជាតិទាំងមូល#