ក្រុមហ៊ុន ទ្រី ភាព គ្រុប នាំយកសម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ

(ខេត្តកំពង់ស្ពឺ)៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលសម្ភារៈប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ពីក្រុមហ៊ុន ទ្រី ភាព គ្រុប រួមមាន ម៉ាស់ចំនួន ៥.០០០ម៉ាស់ មីជាតិចំនួន ៥០កេសធំ ថវិកាចំនួន ១២លានរៀល ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា ។