នៅថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៦៥៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០

ឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19ខេត្តនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល និងក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក អភិបាលស្រុករំដួល មន្រ្តីសាលាស្រុករំដួល ក្រុមការងារវិទ្យុ និងទូរទស្សន៍ បាយន្ត បានចុះយុទ្ធនាការផ្សព្វផ្សាយ និងបានបាញ់ថ្នាំសម្លាប់មេរោគនៅសាលាស្រុក និងផ្សារកំពង់ចក បានចុះមកមូលដ្ឋានឃុំសង្កែដើម្បីធ្វើការសម្ភាសន៍ និងណែនាំបន្ថែមដល់ក្រុមប្រឹក្សាឃុំ អាជ្ញាធរឃុំសង្កែ ស្តីពីវិធីនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ របស់មូលដ្ឋានឃុំសង្កែ និងអាជ្ញាធរពាក់ព័ន្ធក្នុងឃុំ ។
ក្នុងនោះដែរឯកឧត្តម តូច ប៉ូលីវ៉ា ក៏បានលើកឡើងពីកិច្ចការងារមួយចំនួនដែលត្រូវធ្វើគឺ ឃុំត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយបន្ថែមទៀត ជាពិសេសណែនាំដល់ពលករទើបវិលត្រឡប់មកវិញ ឱ្យរក្សាខ្លួននៅដាច់ដោយឡែកពីគេឯងរយៈពេល១៤ថ្ងៃ និងធ្វើអនាម័យជាប់ជាប្រចាំ ។ បន្ទាប់មកក្រុមការងារបានចុះផ្សព្វផ្សាយអប់រំ ណែនាំដល់ប្រជា ពលរដ្ឋនៅតាមខ្នងផ្ទះពីការរក្សាអនាម័យ ចូលរួមការពារជំងឺកូវីដ១៩ ក្នុងមូលដ្ឋានភូមិតាណែង ឃុំសង្កែ និងនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ។