ក្រសួង​សង្គមកិច្ច និង​សមាគម​អតីតយុទ្ធជន​កម្ពុជា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១២ ទិវា​អតីតយុទ្ធជន​កម្ពុជា​២១​មិថុនា​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក . ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ នា​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​សមាគម​អតីតយុទ្ធជន​កម្ពុជា​រៀបចំ​ពិធី អរសាទរ​ខួប​លើក​ទី​១២​ទិវា​អតីតយុទ្ធជន ២១​មិថុនា ក្រោម​វត្តមាន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ។​

​ពិធី​នេះ​ក៏​មាន​មាន​ការអញ្ជើញ​ពី​បងប្អូន​អតីតយុទ្ធជន​ចូលរួម​ជា​ច្រើន​កុះករ នៅ​សាល​មហា​ស្រព​នៃ​មណ្ឌល​សន្តិ​បាត កោះ​ពេជ្រ​។​

​ដោយ​ផ្តោត​លើ​ការយកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន , អភិវឌ្ឍ​អតីតយុទ្ធជន ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ និង​ការពារ​មាតុភូមិ​។ រៀនសូត្រ​តាម​គំរូ​អតីតយុទ្ធជន​កម្ពុជា និង​ចងចាំ​ជានិច្ច​ចំពោះ​ពលី​កម្ម និង​គុណបំណាច់​ដ៏​ថ្លៃថ្លា​របស់​អតីតយុទ្ធជន​៕