Latest News

ដើម្បីបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃសៅរ៍៤រោច ខែចេត្រឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោក ចិន សាធាន នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកស្វាយជ្រំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យទីតាំងព្រំប្រទល់ខេត្តស្វាយរៀង និងខេត្តព្រៃវែង ដើម្បីពង្រឹងការអនុវត្តបទបញ្ជាលេខៈ ០២ ប.ប និងសេចក្ដីសម្រេចលេខៈ​៣៩ ស.ស.រ របស់រដ្ឋាភិបាលកម្ពុជា និងបានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សា ក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។