
នៅព្រឹកថ្ងៃទី០៧.០៤.២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រុងពពេល បានអញ្ជើញម្ចាស់គោយន្តកែច្នៃ មកផ្សព្វផ្សាយណែនាំអនុក្រឹត្យលេខ៣៩ អនក្រ.បក ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបានធ្វើកិច្ចសន្យាអប់រំណែនាំដល់ពួកគាត់ម្នាក់ៗ ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវ ពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ បើកបរដោយមានភ្លើងបំភ្លឺនៅពេលយប់ មានភ្លើងសញ្ញាបត់ឆ្វេងបត់ស្ដាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បើកបរដោយមានកញ្ចក់មើលក្រោយ និងត្រូវមានស្មារតីប្រុងប្រយ័ត្នទទួលខុសត្រូវខ្ពស់ពេលកំពុងបើកបរ។
ថ្ងៃចេញផ្សាយៈ 04/07/2020