កម្លាំងកងរាជអាវុធហត្ថជួយពន្លត់អគ្គីភ័យឆេះចំការប្រេងខ្យល់របស់ប្រជាពលរដ្ឋ

ស្វាយរៀង​៖​ នៅវេលាម៉ោង ០១:៤៥នាទី​ ថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០២០​ នៅចំណុចភូមិជ្រៃធំ​ សង្កាត់ព្រៃអង្គុញ​ ក្រុងបាវិត​ ខេត្តស្វាយរៀង​ មានករណីអគ្គីភ័យបានកើតឡើងនៅចំការប្រេងខ្យល់ ក្រោយពីទទួលបានដំណឹងភ្លាម​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា​ និងកម្លាំងនគរបាល រថយន្តពន្លត់អគ្គីភ័យចំនួន​ ​០៥គ្រឿង​ (រថយន្តពន្លត់អគ្គីភ័យ​កងរាជអាវុធហត្ថចំនួន​ ០២គ្រឿង​ និងរថយន្តពន្លត់អគ្គីភ័យ​នគរបាលចំនួន​ ០៣គ្រឿង)​។ ដឹកនាំដោយលោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោកវរសេនីយ៍ទោ​ ខាំ ណាន មេបញ្ជាការ​ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ បានជួយពន្លត់អគ្គីភ័យឆាបឆេះចំការប្រេងខ្យល់មួយកន្លែងសរុបចំនួន​ ០៨ហិចតាកន្លះ​ ដោយបានប្រើប្រាស់ទឹកអស់ចំនួន​ ០៩ រថយន្ត។ ករណីនេះពុំទាន់ដឹងពីមូលហេតុច្បាស់លាស់​ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕