លោក​ ប៊ុត សារ៉េត ​ប្រធានអង្គភាព​លទ្ធកម្មសាលា​រាជធានីភ្នំពេញ​ល្បីល្បាញខាង​ប្រព្រឹត្ត​អំពើពុករ​លួយច្រើនឆ្នាំ​ឯលោ​ក ឱម​ យ៉ិនទៀង​ ប្រធា​នអង្គភាពប្រឆាំ​ងអំពើពុករ​លួយរ​ក្សាភាពស្ងៀម​ស្ងាត់

ប្រភពពីមន្ត្រីនៅក្នុងសាលារាជធានីភ្នំពេញ  មួយចំនួនបានបង្ហើបឲ្យដឹងថា  លោក ប៊ុត​ សារ៉េត ប្រធានអង្គភាព លទ្ធ កម្មសា លា រាជធានីភ្នំពេញ ដែលល្បីល្បាញ ខាងប្រព្រឹត្តអំពើ ពុករលួយច្រើន ឆ្នាំមកហើយនោះ នៅតែបន្តប្រើតួនា ទីនិងអំណាចរប ស់ខ្លួនប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា តាំងពីលោក កែប ជុតិមា នៅធ្វើជា អភិបាលរាជធានីភ្នំពេញ រហូតដល់លោក ប៉ា សុជាតិវង្ស ធ្វើជាអភិបាលរាជធានីភ្នំពេញ ហើយសព្វថ្ងៃលោក ឃួង ស្រេង ធ្វើ ជាអភិបាលរាជធានីភ្នំពេញ គឺលោក ប៊ុត​ សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ នៅតែមានសិ ទ្ធអំណាចយ៉ា ងធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយ។ រីឯលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរ ក្សាភាព ស្ងៀមស្ងាត់ទោះបីលោក ប៊ុត​ សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ ល្បីល្បាញខា ងប្រព្រឹត្តអំ ពើពុករលួយច្រើនឆ្នាំមកហើយក៏ដោយ។

ប្រភពស្និទ្ធនឹងលោក ប៊ុត​  សារ៉េត បានឲ្យដឹងថា ក្នុងតួនាទីជាប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ គឺលោក ប៊ុត សារ៉េត និងបក្ខពួកមួយក្តាប់តូចបាន ឃុបឃិតគ្នាបំប៉ោងការចំណា យទៅលើគម្រោង អភិវឌ្ឍន៍ផ្សេងៗតា ម អំ ពើចិត្តជា  ពិ សេ ស  ទាក់ទងទៅនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងរាជធានីភ្នំពេញ។ ហេតុនេះហើ យទើ បមន្ត្រី ក្នុង អង្គ ភាពលទ្ធកម្មសាលារាជធានីភ្នំពេញ មួយចំនួនអំពាវនាវឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេ ញ ចាត់វិធា នកា រទប់ស្កាត់អំពើពុករលួយរបស់លោក ប៊ុត សារ៉េត ខ្លះផង។ ដោយហេតុថា បច្ចុប្បន្នអំពើពុករលួយរបស់លោក ប៊ុត​ សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញមានការឃុបឃិតជាប្រព័ន្ធដូចជា មានការចូលរួមពីសំណាក់លោក វ៉ា សុជា ប្រធានមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ព្រមទាំងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណកា រនិងដឹកជ ញ្ជូនរាជធានីភ្នំពេញ ដែលល្បីល្បាញខាងពុករលួយជាយូរមកហើយ។

មន្ត្រីក្នុងអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់គម្រោង សាងសង់ហេដ្ឋារ ចនាសម្ព័ន្ធក្នុង រាជធា នីភ្នំ ពេញ  មានការបំប៉ោងចំណាយលើសតម្លៃពិតប្រាកដពី៣០ទៅ៤០ភាគរយ​ ធ្វើឲ្យខាតបង់ថ វិកាជាតិ យ៉ាងច្រើ នសន្ធឹក សន្ធាប់។ ជាងនេះទៅទៀតក្រុមហ៊ុ នដែលទទួលបានសិទ្ធិក្នុ ងការអនុវត្តគម្រោងសាង សង់ហេដ្ឋារចនាសម្ព័ន្ធក្នុ ងរាជធា នីភ្នំពេញសុទ្ធតែ ជាក្រុមហ៊ុនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ប៊ុត​ សារ៉េត ប្រធានអង្គភា ពលទ្ធកម្មសា លារាជធា នីភ្នំពេញ និងបក្ខពួក។ ក្រុមហ៊ុនទាំងនោះ ត្រូវកាត់ភាគរយតាមការកំណត់របស់លោក ប៊ុត​ សារ៉េត ប្រធានអង្គ ភាពលទ្ធក ម្មសាលារា ជធានីភ្នំពេញ និងបក្ខពួកទើបអា ចទទួលបានគម្រោ ងផ្សេងៗយកទៅ អនុវត្តន៍ហេតុនេះ ហើយទើបផ្លូវថ្នល់ក្នុ ងរាជធានីភ្នំពេញ  មួយចំនួនសាងសង់គ្មានគុណភាព។ បញ្ហា​នេះជារឿងដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអ ង្កេតឲ្យបានស៊ីជម្រៅ ទៅលើរឿងអាស្រូវពុករលួយរបស់លោក ប៊ុត​ សារ៉េត ប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ និងបក្ខពួក។

រាលបញ្ហារទាំងនេះអង្គភាពយើងខ្ញុំមិនទាន់សុំការបំភ្លឺពីរលោកប៊ុត សារ៉េតបានទេពីព្រោះខ្មានលេខទួរសព្វ័​ សូមអរគណ…៕