នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ លោក លឹម សៀងហេងអភិបាលក្រុងបាវិត បានដឹកនាំកិច្ចប្រជុំបន្ទាន់ដល់លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងក្រុង ប្រធានការិយាល័យចំណុះ និងចៅសង្កាត់ទាំង៥ ដើម្បីផ្សព្វផ្សាយសេចក្តីសម្រចបង្កើតក្រុមការងារដើម្បីទទួលខុសត្រូវ ទទួល និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ។