
ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ជាមួយនាយកដ្ឋានច្រកទ្វារទី២ ពាក់ព័ន្ធនឹងបញ្ហាគ្រប់គ្រងច្រកទ្វារព្រំដែន រវាង កម្ពុជា និងវៀតណាម នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ថ្ងៃចេញផ្សាយៈ 03/23/2020
ក្នុងកិច្ចប្រប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម នាយឧត្តសេនីយ៍, ឯកឧត្ដម ឧត្តសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍, ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានណែនាំដល់ អគ្គនាយករងអន្តោប្រវេសន៍, ប្រធាននាយកដ្ឋាន, គ្រប់បណ្តាប៉ុស្តិ៍ច្រកទ្វារទាំងអស់ សូមយកចិត្តទុកដាក់ ឲ្យបានខ្ពស់ ចំពោះបញ្ហាគ្រប់គ្រងច្រកទ្វារព្រំដែន ជាមួយនឹងវៀតណាម។