
មានទីតាំងលេងល្បែងប្រជល់មាន់និងអាប៉ោងបើកលេងភ្នាល់ខុសច្បាប់នៅខាងលិចឃ្លាំងមួយកន្លែងចម្ងាយ១00.ម៉ែត្យពីវត្តវណ្ណគីរីរង្សី- ពួនភ្នំ – ស្ថិតនៅភូមិព្រៃពពេល តែអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាប
ភ្នំពេញ ÷ ថ្មីៗមានទីតាំងលេងល្បែងសុីសងប្រជល់មាន់និងអាប៉ោងកំពុងតែដំណើរការបើកលេងភ្នាល់ខុសច្បាប់ខាងលិចឃ្លាំងមួយកន្លែង ចម្ងាយ១00.ម៉ែត្យពីវត្តវណគីររង្សី -ពួនភ្នំ – ស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឫមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋបានទទួលលាភសក្ការៈប្រចាំខែអស់ហើយទេដឹងបានជាមិនហ៊ានធ្វើការបង្រ្កាប បណ្តោយឲ្យបើកលេងបានយ៉ាងរលូនទៅវិញ
តាមប្រភពច្បាស់ការពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាថ្មីៗនេះគេបានឃើមាន លេងល្បែងប្រជល់មាន់និងអាប៉ោងបើកលេងភ្នាល់ខុសច្បាប់មួយកន្លែងកំពុងតែដំណើរការបានយ៉ាងគគ្រឹកគគ្រេងទៀតផង ឫមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋនៅខណ្ឌពោធិ៍សែនជ័យប្រហែលបើកភ្លើងខៀវឲ្យម្ចាស់បនល្បែងមួយកន្លែងនេះហើយបានជាបើកលេងបានយ៉ាងរំភើយប្រភពដដែលបានបន្តទៀតថាពលរដ្ឋបាននាំគ្នានិយាយថាបើនៅភូមិពួកគាត់មានបើកល្បែងប្រជល់មាន់និងអាប៉ោងបើកលេងភ្នាល់ខុសច្បាប់យ៉ាងនេះខ្លាចក្រែងថ្ងៃមុខកើតមានអំពើហិង្សាថ្ងៃណាមួយក៍ដោយសារតែកើតមានល្បែងសុីសងទាំងអស់នេះផងដែរ
ហើយពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តម មេត្តា មានចំណាត់ការក្តៅ ចាត់កម្លាំងក្រោមឱាទចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងសុីសងប្រជល់មាន់និងអាប៉ោងបើកលេងភ្នាល់ខុសច្បាប់មួយកន្លែងស្ថិតនៅភូមិខាងលើនេះដើម្បីភូមិឃុំឲ្យមានសុវត្ថភាពដល់បងប្អូនប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលដាក់បទបញ្ជាទាំង៩ចំណុចឈប់ឲ្យកើតមានល្បែងសុីសងគ្រប់ប្រភេទបើនៅមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន៕