
នាព្រឹកថ្ងៃទី១៧.០៣.២០២០ វេលាម៉ោង ៨:០០នាទី នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុករំដួល បានរៀបចំកិច្ចប្រជុំ បូកសរុបសភាពការណ៍និងការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ប្រចាំខែមីនា និងទិសដៅការងារខែមេសាឆ្នាំ២០២០ ក្រោមអធិបតីភាពលោកវរសេនីយ៍ទោ មាស ធួក អធិការនគរបាលស្រុក ។ សមាសភាពអញ្ជើញចូលរួមមាន: លោកអធិការរងគ្រប់ផែន លោក លោកស្រីនាយផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ សរុបវត្តមានចំនួន ២៦នាក់ ។
ថ្ងៃចេញផ្សាយៈ 03/17/2020