លោកស្វាយ សំអ៊ាងលោកឡោ សុខា អសមត្ថភាពក្នុងការបង្ក្រាបបទល្មើសព្រៃឈើតាមច្រកដាក់ដាំឬចាញ់អំណាចដុល្លា?

ខេត្តមណ្ឌលគិរី​៖  បទល្មើសព្រៃឈើចាប់ផ្តើមកក្រើកឡើងវិញបន្ទាប់ពីមានការបង្ក្រាបដោយគណកម្មការជាតិ មួយរយៈពេលខ្លីនៅទឹកដីខេត្តមណ្ឌលគិរីដែលគ្រប់គ្រងដោយលោកស្វាយ សំអ៊ាងចៅហ្វាយខេត្តនិងលោក ឡោ សុខាដែលជាស្នងការ ហាក់ដូចជាមើលមិនឃើញ។

ប្រភពពីមន្រ្តីខេត្ត បានបង្ហើបប្រាប់ឲ្យ ដឹងថា ​លោក ស្វាយ សំអ៊ាងអភិបាលខេត្តនឹងលោកឡោ សុខាស្នងការ ទំនងទទួលកញ្ចប់ពីឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើរួចហើយ បានជាសកម្មភាព​នៃ​ការដឹក​ជញ្ជូន​ឈើប្រណិត​តាម​រថយន្ត​ឡង់​គ្រីស័រ​ និងរថយន្តសាមយ៉ុង ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូនចេញពីស្រុកកោះញែកនិងស្រុកអូរាំង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​ គគ្រឹកគគ្រេងតាម​ច្រក​ដាក់ដាំដោយមិនមានការបង្រ្កាប។

ប្រជាសហគម៍ការពារព្រៃឈើស្រុកអូរាំងបានលើកឡើងថាជាក់ស្តែង​ រថយន្ត​ឡង់​គ្រីស័រ​ និងរថយន្តសាមយ៉ុងជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​តាម​ច្រក​ដាក់ដាំ ដោយ​គ្មាន​កា​បង្ក្រាប​ទប់ស្កាត់​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័នោះ​ឡើយ ។ ការ​ចរាចរ​ណ៌ ឈើ​ត្រូវបាន​ធ្វើឡើង​ទាំង​យប់​ទាំង​ថ្ងៃ គឺ​បាន​រត់​ឆ្លងកាត់​តាមកណ្តាលខេត្តក្រុងសែនមនោរម្យ យ៉ាង​ពេញទំហឹង។

​​សមត្ថកិច្ច​ក្នុង​ខេត្ត​បាន​ឲ្យដឹងទៀតថា​ សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ច្រក​ខាងលើ គឺ​ភាគច្រើន​ក្រុម​ឈ្មួញជា ឧកញ៉ា ​មន្រ្តីកងកម្លាំង​សមត្ថកិច្ចធំៗ ដោយ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​នោះ​ឡើយ តែ​គេ​ប្រើមនុស្ស  ម្នាក់ ជា​អ្នកមើលការខុសត្រូវ​តាម​ក្បួន​រថយន្ត និង​រត់​ការជួប​សមត្ថកិច្ច​ពាក់ពន្ឋ័ នានា។

​ពាក់​ព​ន្ឋ័​ការដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់  ខាងលើច្បាស់ណាស់គឺ លោក ស្វាយ សំអ៊ាង  នឹងលោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី  ទើបមានការនាំចេញលក់នៅវៀតណាម តាមច្រកទាំងនោះយ៉ាងរលូន ដោយមិនខ្វល់ពីបទបញ្ជា( សម្តេច ហ៊ុន សែន) ប្រកាសឲ្យបង្រ្កាបបទល្មើសព្រៃឈើនាពេលកន្លងទៅ។

​ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលជាម្ចាស់ឆ្នោត ទទូចសូមឲ្យ (សម្តេចតេជោ ហ៊ុន សែន) ជួយមើលអភិបាលខេត្ត ស្វាយ សំអ៊ាង លោក ឡោ សុខាស្នងការខេត្តមណ្ឌលគិរី  ដែលកំពង់ឃុបឃិតជាមួយឈ្មួញ បំផ្លាញ់សម្បត្តិធម្មជាតិព្រៃឈើ  ។បើសម្តេច មិនទប់ស្កាត់ទាន់ពេលវេលានោះទេ ព្រៃឈើនៅប៉ែកភាគ ឦសាន្តប្រាកដជារលាយហិនហោច ដោយសារស្នាដៃឈ្មួញនឹងមន្រ្តីក្នុងខេត្ត ទាំងអស់នោះជាក់ជាមិនខាន៕