លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានអមដំណើរ លោកឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ដឹកនាំប្រតិភូ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ចុះសួរសុខទុក្ខ និងនាំយកអំណោយ(ស្បៀង​)ចែកជូនកងកម្លាំងនគរបាលការពារព្រំដែន នៅគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤​ ខេត្ត​ព្រះវិហារ​!!!

ព្រះវិហារ៖ ថ្ងៃសុក្រ​ ០១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២៥ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានអមដំណើរ លោកឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ ដឹកនាំប្រតិភូ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ចុះសួរសុខទុក្ខ និងនាំយកអំណោយ(ស្បៀង​)ចែកជូនកងកម្លាំងនគរបាលការពារព្រំដែន នៅគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ដែលកំពុងឈរជើងនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

លោកឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ដឹកនាំប្រតិភូ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ការចុះសួរសុខទុក្ខនេះ​ មានក្រុមសម្ព័ន្ធមេត្រីភាពជាមួយគណៈបញ្ជាការនគរបាលជាតិ​ប្រចាំទិសភូមិភាគទី៤ មានស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង គឺជាការបង្ហាញឱ្យឃើញពីការគាំទ្រលើកទឹកចិត្តដល់កងកម្លាំង​ ដែលឈរ​ជេីង​ទាំង​ថ្ងៃ​ ទាំង​យប់​ ដេីម្បី​ការ​ពារ​ជាតិ​មាតុភូមិ​របស់​យេីង។

ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ដឹកនាំប្រតិភូ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​បាន​នាំ​យក​គ្រឿង​ឧបភោគ​ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ រួមមាន៖​ អង្រឹង​(មាន​មុង) ៣០០អង្រឹង​,អាវ​ភ្លៀង​ ៣០០អាវ,ក្រម៉ា​ ៣០០ក្រម៉ា,ថ្នាំ​ពេទ្យ​ (ថ្នាំ​ផ្តាសសាយ,ថ្នាំក្អក,ថ្នាំ​ក្រពះ​,ថ្នាំ​បញ្ចុះ​កម្ដៅ​,ថ្នាំ​រាគ)​ ១០០,០០០គ្រាប់​,អង្ករ ០៦តោន,ពងទាប្រៃ​ ៦,០០០គ្រាប់​,ត្រីងៀត ៣០០គីឡូក្រាម,ប្រហុកសាច់​ ២០០គីឡូ​ក្រាម​,ផ្អក​ត្រី​ ៣០០គីឡូ​ក្រាម​,សាច់ក្រក​ ២០០គីឡូ​ក្រាម​,សៀង​ ៣០០គីឡូ​ក្រាម​,ទឹក​បរិសុទ្ធ​ ៥០០កេះ​ និង​ថវិកា​ ២០,០០០,០០០រៀល។