
កម្លាំងនគរបាលស្រុកស្វាយជ្រំ យកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង ក្រោមការដឹកនាំ កម្លាំងបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ!!
ស្វាយរៀង ៖ នៅព្រឹកថ្ងៃចន្ទ ទី ៧ ខែកក្កដា ឆ្នាំ ២០២៥នេះ នៅ អធិការនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបង្ហាញតួលេខនៃការធ្លាក់ចុះខ្លាំងនូវបទល្មើស នានារយៈពេលចុងក្រោយនេះ ដោយសារការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបរបស់កងកម្លាំងនគរ បាលស្រុកនេះ ។
សូមបញ្ជាក់ថា វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបង្ហាញអំពីការងារការ ពារសន្តិសុខសង្គម បង្ក្រាបបទល្មើសផ្សេងៗ ដើម្បីថែរក្សាស្ថេរភាពសន្តិសុខសង្គមជូនពលរដ្ឋ ក្នុងរយៈ ពេល៦ខែ ឆ្នាំនេះ គឺកម្លាំងអធិការនគរបាលស្រុកស្វាយជ្រំ បានធ្វើការបង្ក្រាបបទល្មើសបានចំនួន២០ ករណី។
លោកបានបញ្ជាក់ថា ក្នុងចំណោមបទល្មើសចំនួន២០ករណី រួមមានបទល្មើសមជ្ឈិមចំនួន១៥ ករណី និងបទល្មើសឧក្រិដ្ឋ ចំនួន៥ករណី ឃាត់ខ្លួនមនុស្សបានចំនួន២៤នាក់ បើប្រៀបធៀបនឹងរយៈ ពេល៦ខែ ក្នុងឆ្នាំ២០២៤ បទល្មើសនៅក្នុងស្រុក បានថយចុះចំនួន៧៥ភាគរយ ។
វរសេនីយ៍ឯក សោម សុភ័ណ្ឌ បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធ្វើឱ្យមូលដ្ឋាន ស្រុកស្វាយជ្រំ មានសុវត្ថិភាព មានសន្តិសុខល្អ បង្កលក្ខណៈល្អប្រសើរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕