
ក្រុមឈ្មួញកំពុងនាំយកសត្វគោឆ្លងដែនទៅលក់ឲ្យឈ្មួញប្រទេសវៀតណាម តាមច្រករបៀង នៃប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង មន្រ្តីជំនាញមិនទាន់បង្ក្រាប!
ស្វាយរៀង៖ ជារៀងរាល់ថ្ងៃគេសង្កេតឃើញមាន រុឺម៉កនិងរថយន្ដដឹកសត្វគោនាំឆ្លងដែនទៅលក់ឲ្យឈ្មួញប្រទេសវៀតណាមបានយ៉ាងរលូនមិនទាក់ក្រសែភ្នែកមន្ត្រីជំនាញពាក់ព័ន្ធណាមួយនោះឡើយ ស្ថិតនៅច្រករបៀង នៃច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ពលរដ្ឋបានលួចខ្សឹបប្រាប់ថា ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានក្រុមឈ្មួញរុឺម៉ក,រថយន្ដដឹកសត្វគោទៅលក់ឱ្យឈ្មួញវៀតណាមមិនដែលឃើញមានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធណាមួយចុះធ្វើការណែនាំនិងបង្ក្រាបនោះឡើយពោលគឺនាំចេញទៅលក់ឲ្យឈ្មួញប្រទេសវៀតណាមដោយសេរីដោយមិនញញើតនិងអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីប្រចាំការនៅច្រក នោះឡើយ ។
ពលរដ្ឋលើកឡើងថាពួកគាត់មិនដឹងថាការនាំសត្វគោចេញឆ្លងដែនទៅលក់ប្រទេសវៀតណាមនេះស្របច្បាប់ឬមិនស្របច្បាប់នោះទេ? ហើយមានលិខិតអនុញ្ញាតត្រឹមត្រូវយ៉ាងណានោះទេ?ម្យ៉ាងវិញទៀតក្រុមឈ្មួញដែលបានដឹកសត្វគោឆ្លងដែនទៅលក់ប្រទេសវៀតណាមនេះបានធ្វើសកម្មភាពជាយូរណាស់មកហើយពួកគាត់មិនដែលមានឃើញអាជ្ញាធរមានសមត្ថកិច្ចណាមកត្រួតពិនិត្យនិងធ្វើការបង្ក្រាបនោះឡើយ។
ពាក់ព័ន្ធករណីខាងលើនេះ នគរប៉ុស្តិ៍ប្រចាំច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំរោង បានប្រាប់តាមទូរស័ព្ទថានារសៀលថ្ងៃទី០៧ខែកក្កដានេះថា ចំពោះសត្វគោដែលចេញទៅប្រទេសវៀតណាមនេះគឺគេមានលិខិតអនុញ្ញាតការនាំចេញ ហើយមានបសុពេទ្យប្រចាំការទៀតផង។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ទៀតប្រសិនបើមានការពន្យល់បកស្រាយបន្ថែមពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឬមុីភាគីពាក់ព័ន្ធ រៀងម៉ោងធ្វើការ ៕