ល្បែងជល់មាន់និងខ្លាឃ្លោកកំពុងបេីក លេងក្នុងមួយអាទិត្យលេង 5 ថ្ងៃយ៉ាងពេញបន្ទុក ភ្នាល់សុីសងខុសច្បាប់ នៅក្នុងភូមិព្រៃប្រស់ឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុ(ព្រំប្រទល់កំពង់សោមកំពតជាប់ផ្សារត្រពាំងរពៅ)ឈ្មោះដៃធំជាអ្នកបើករីឯលោក អធិការនគរបាលស្រុកព្រៃនប់ រក្សាភាពស្ងៀមស្ងាត់!

(ព្រះសីហនុ) ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិព្រៃប្រស់ឃុំទឹកថ្លាបានបញ្ជាក់ឲ្យដឹងថា បុគ្គលដែលហ៊ាន បើកល្បែង ជល់មាន់នឹងខ្លាឃ្លោកគឺឈ្មោះដៃធំចាប់ផ្តើមបេីកដំណើរការលេង យ៉ាងគំហុក ដោយឡែក អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងនៅមូលដ្ឋាន
មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យពួកញៀនល្បែងធ្វើអ្វីៗតាមអំពើចិត្ត។

 

មជ្ឈដ្ឋានអ្នកច្បាប់ ក៍ដូចជាប្រជាពលរដ្ឋ
នៅភូមិព្រៃប្រស់ឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកញៀនលេងល្បែង ជល់មាន់នឹងខ្លាឃ្លោកកំពុងបេីកឲ្យលេង​
ភ្នាល់ដាក់លុយសុីសងខុសច្បាប់ បែរជាលោក អធិការនគរបាលស្រុកព្រៃនប់សម្ងំស្ងាត់ឈឹង។

បញ្ហានេះ អាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគូរបណ្តែតបណ្តោយឲ្យ បុគ្គលជាម្ចាស់ មាន់ជល់នឹងខ្លាខ្លោកលេងនៅក្នុងមូលដ្ឋានរបស់ខ្លួនឡេីយ ព្រោះអាចកេីត ជាចោរ លួច ឆក់ ប្លន់ ជាដេីម អំពេីហឹង្សាក្នុងគ្រួសារ សមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ 7ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ហេតុនេះហើយសូមឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ
មិនគូរមេីលរំលងភាពអសកម្ម របស់ លោក អធិការដ្ឋាននគរបាលស្រុកព្រៃនុប នោះទៀតទេ ព្រោះបណ្តោយឲ្យមានល្បែង ជល់មាន់និងខ្លាឃ្លោក
ទ្រង់ទ្រាយធំលក្ខណៈ អាណាធិបតេយ្យ បេីកឲ្យលេង យ៉ាងគំហុក។

​ប្រជាពលរដ្ឋ រស់នៅភូមិព្រៃប្រស់ឃុំទឹកថ្លាស្រុកព្រៃនប់អំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំង លោក ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់មន្ត្រីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ពិនិត្យឡេីងវិញចំពោះបុគ្គលដែលហ៊ាន បេីកល្បែង ជល់មាន់នឹងខ្លាឃ្លោកចាត់វិធានការបង្រ្កាបឲ្យខាន់តែបាន ដេីម្បីបង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជូនពលរដ្ឋក្នុងមូលដ្ឋាន៕