
មេប៉ុស្តិ៍នគរបាលព្រំដែនខ្សែដែក បើកដៃឲ្យឈ្មួញសម្រុកដឹកជញ្ជូនសត្វគោឆ្លងហែលទឹក ឆ្លងដែនទៅប្រទេសវៀតណាម យ៉ាងគំហុករាល់ថ្ងៃ សមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកនេះ មិនទាន់ទប់ស្កាត់ គិតតែរឿងផលប្រយោជន៍!
ស្វាយរៀង៖ ប្រភពពីប្រជាពលរដ្ឋរស់នៅស្រុករមាសហែកខេត្តស្វាយរៀងបានអោយដឹងថាសព្វរាល់ថ្ងៃនេះគេសង្កេតឃើញថាមានក្រុមឈ្មួញជាច្រើនសម្រុកដឹកជញ្ជូនសត្វគោតាមរុឺម៉កឆ្លងដែនដឹកហែលកាត់ទឹក ទៅប្រទេសវៀតណាមបានយ៉ាងដោយរលូន មិនទាក់ភ្នែកមន្ត្រីជំនាញពាក់ព័ន្ធណាឡើយច្រកដែលក្រុមឈ្មួញដឹកគោហែលឆ្លងទឹកនោះ ស្ថិតនៅច្រករបៀងតំបន់ព្រំដែនខ្សែដែក ស្រុករមាសហែក ខេត្តស្វាយរៀង ។
មន្រ្តីពាក់ពន្ធ័បានបញ្ជាក់ឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានក្រុមឈ្មួញដឹកសត្វគោតាមរុឺម៉កជាច្រើនគ្រឿងយកទៅលក់ឱ្យឈ្មួញក្រុមវៀតណាមមិនដែលឃើញមានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធណាមួយចុះធ្វើការណែនាំនិងបង្ក្រាបនោះទេ
ពោលគឺនាំគោហែលឆ្លងទឹកចេញទៅប្រទេសវៀតណាមដោយសេរី។ចំណែកអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅច្រក របៀងតំបន់ព្រំដែនខ្សែដែក រក្សាភាពស្ងៀមស្ងាត់ ទុកឲ្យពួកឈ្មួញធ្ចេីអ្វីៗតាមអំពេីចិត្ត។
ប្រជាពលរដ្ឋ ក៍ដូចជាក្រុមឈ្មួញ បានលើកឡើងថាពួកគាត់មិនដឹងថាការនាំសត្វគោចេញឆ្លងដែនទៅប្រទេសវៀតណាម ហែលតាមទឹកបែបនេះស្របច្បាប់ឬមិនស្របច្បាប់យ៉ាងណានោះទេ? ចំណែកក្រុមឈ្មួញដែលបានដឹកសត្វគោឆ្លងហែលទឹកឆ្លងដែនទៅប្រទេសវៀតណាមនេះ បានធ្វើសកម្មភាពយូរឆ្នាំងមកហើយពួក គាត់មិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ច ណាមកត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ។
រីឯលោកមេប៉ុស្តិ៍ប្រចាំច្រកទ្វារតំបន់ព្រំដែនខ្សែដែក បានប្រាប់ក្រុម ការងារតាមទូរស័ព្ទថា ចំពោះឈ្មួញដឹកសត្វគោហែលឆ្លងទឹក ឆ្លងដែនចេញទៅប្រទេសវៀតណាម គឺមានកន្លែងរោងរបស់គេ ហើយមានលិខិតអនុញ្ញាតការនាំចេញ។ ពាក់ព័ន្ធព័ត៌មានខាងលើអង្គភាពសារព័ត៌មានយើងរង់ចាំនូវការពន្យល់បកស្រាយពីស្ថាប័នសាមុីពាក់ព័ន្ធ រាល់ម៉ោងធ្វើការ ៕