
នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនស្រុកគីរីវង្សខេត្តតាកែវ បើកដៃឲ្យឈ្មួញដឹកជញ្ជូនទំនិញតូចធំខុសច្បាប់គ្រប់ប្រភេទ បង់ពន្ធមិនគ្រប់ ចេញពីប្រទេសវៀតណាម ចូលមកចែកចាយក្នុងប្រទេសកម្ពុជា គាបយកលុយតាមរបៀបជិះសេះលែងដៃ !
(ខេត្តតាកែវ) ÷ ប្រភពពីក្រុមអាជីវកររកសុីដឹកជញ្ជូនទំនិញ ចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងថា លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគិរីវង្សខេត្តតាកែវបច្ចុប្បន្នកំពុងសប្បាយចិត្ត ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងគឺដោយសារអាងខ្នងបង្អែកនៅពីក្រោយចាំជួយបិទបាំងរឿងអាស្រូវ ទេីបហ៊ានធ្វេីអ្វីៗ តាមអំពេីចិត្ត។
បើគ្មានការបេីកភ្លេីងខៀវនៅពីក្រោយ
ទេនោះ គឺលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន មិនអាចធ្វើអ្វីៗស្រេចតែចិត្តបានឡើយ រីឯលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ រក្សាភាពស្ងៀមស្ងាត់។
ក្រុមឈ្មួញនិងអាជីវករ បាននាំចូលដឹកជញ្ជូនទំនិញនឹងបន្លែផ្លែឈើពីប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានបង្ហេីបឱ្យដឹងទៀតថា បើទោះបីពួកគេនាំចូលទំនិញបង់ពន្ធអោយគយត្រឹមត្រូវ ហើយក៏ដោយក៏ចៀសមិនផុតពីបង់លុយលើតុនឹងក្រោមតុ តាមការកំណត់របស់លោក នាយប៉ុស្តិ៍ច្រកនេះផងដែរ។
តាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវនេះ បានឲ្យដឹងតៀតថា មកដល់ពេលនេះ លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៅតែប្រើតួនាទី និងអំណាចប្រមូលយកលុយ តាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។
ក្រុមឈ្មួញតូច ធំ សម្រុកដឹកជញ្ជូនទំនិញជាច្រើនប្រភេទ ចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន គឺជាប្រភពចំណូលដ៏សំខាន់របស់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនដែលមានខ្នងបង្អែករឹងមាំ នៅពីក្រោយទេីបគ្គ្មានអ្នកណាហ៊ានមកប៉ះពាល់នឹង ទុក្ខឲ្យក្ដោបសេដ្ឋិកិច្ចម្នាក់ឯង បានលុយដាក់ក្នុងហោប៉ៅយ៉ាងរំភើយ។
ទន្ទឹមនឹងនេះឈ្មួញដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ចេញពីប្រទេសវៀតណាម មានដូចជា ÷ (មាន់ ត្រី បន្លែ ផ្លែឈើ ដូង សាវម៉ាវ…) ជាដើម ក៏ជាប្រភពចំណូល របស់លោក នាយប៉ុស្តិ៍ បានសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ កំពុងតែល្បីល្បាញខាងពុករលួយ យ៉ាងពេញបន្ទុក ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននេះផងដែរ។
ហេតុនេះហើយក្រុមអាជីវកររកស៊ីដឹកជញ្ជូនទំនិញតូចធំគ្រប់ប្រភេទក៏សូមសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវនឹងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ មិនគូរមើលរំលងភាពអសកម្ម នឹងបណ្តែតបណ្តោយឲ្យលោក មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននេះនិងសមត្ថកិច្ចពាក់ព័ន្ធដែលប្រចាំនៅច្រកនេះប្រព្រឹត្តអំពេីពុករលួយ តទៅទៀតនោះទេ៕(រិះគន់ដើម្បីស្ថាបនា)។