រដ្ឋមន្ត្រីក្រសួងសាធារណការនឹងដឹកជញ្ជូនល្មមដល់ពេលដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជាវ ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ទេីបឡើងកាន់តំណែងថ្មីៗ នៅចំណុចឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ

កណ្ដាល ៖ ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្ត​កំពង់ភ្នំ
នៅចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក
ខេត្ត​កណ្តាល ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​តាមរបៀបពុករលួយ។​ ទោះប្បី​ជា​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​ស្ថានីយ៏​ជញ្ជីង​ថ្លឹង​រថយន្ត​កំពង់ភ្នំ នៅចំណុចភូមិ កំពង់​ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។

 

ក្រុមឈ្មួញនិងអាជីវករដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ ១នៅ ភូមិ កំពង់​ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក បានឲ្យដឹងថា លេីសទម្ងន់ឬមិនលេីសទម្ងន់ តម្រូវឲ្យបង់លុយតាមការកំណត់ មិនរំលងបានឡើយ។ហេតុនេះសូម លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ដែលទើបនឹងឡើងកាន់តំណែងថ្មីមិនគួរបណ្ដែតបណ្ដោយអោយ ប្រធាន​ស្ថានីយ៍ជញ្ជីងនិងអនុប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តឃុំកំពង់ភ្នំធ្វេីអ្វីៗតាមអំពេីចិត្តតទៅទៀតនោះទេ។

​តាម​ការ​បង្ហេីប​ពី​មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បានអោយដឹងថា ដោយ​មាន​ការឃុបឃិត​គ្នា​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ទើប​ក្រុម​មន្ត្រី​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្ត​ ខាងលើរក​វិធី​គ្រប់បែប យ៉ាង​ដើម្បី​ប្រមូលប្រាក់​ឲ្យបាន​ច្រើន ពីព្រោះ​វា​ជា​មុខមាត់​របស់​ស្ថានីយ៍​ជញ្ជីងថ្លឹងនិង​មាន​ចំណូល​ដាក់​ក្នុង​ហោប៉ៅ​បាន​ច្រើន​ធ្វើមានធ្វើបានផង​។​ ក្រុម​អ្នកបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ៍​មួយ​នេះ​ទារលុយ​ច្រើនៗ​ពេក​បើ​ទោះប្បី​ជា​មាន​ការ​លើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​។​

​ជាង​នេះ​ទៅ​ទៀត​បើ​ទោះប្បីជា​មិន​លើស​ទម្ងន់​ក៏​មិន​ត្រូវហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួល ស្គាល់ថា ការដឹកជញ្ជូន​អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ ។

រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្តកំពង់ភ្នំផ្លូវជាតិលេខ១ នៅចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាលនេះ​បន់​ឲ្យតែ​មាន​រថយន្ត​ដឹកលើស​ទម្ងន់​ដើម្បី​សង្កត់ ក យក​លុយ​តែប៉ុណ្ណោះ​។​

​ពាក់ព័ន្ធមន្ត្រី​ប្រចាំនៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្តកំពង់ភ្នំ នៅលើ​ផ្លូវជាតិ​លេខ ១ ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ជញ្ជូនទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាតបាក់ស្រុតជាបន្ដបន្ទាប់។​

ក្រុម​អ្នកបើករថយន្ត អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
និង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជាប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស នឹង លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មិនគួរបណ្ដែតបណ្ដោយឲ្យប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ភ្នំផ្លូវជាតិលេខ១ និងបក្សពួកនៅចំណុចភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល ប្រែក្លាយជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើពុករលួយជិះសេះលែងដៃ ៕