ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ អញ្ជើញសួរសុខទុក្ខ និងគោរពជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញសួរសុខទុក្ខ និងជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅគេហដ្ឋានរបស់សម្ដេចផ្ទាល់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពជូនពរសម្ដេច សូមមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តចូលរួមបម្រើជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនក្រោមម្លប់នៃសុខសន្តិភាព ការអភិវឌ្ឍ និងសូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕