
ល្បែងស៊ីសងតាមអនឡាញ នៅតែបន្តបើកលេងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់បង្ក្រាបទោះបីមានបទបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី យ៉ាងណាក៏ដោយ នៅ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត !
(ខេត្តកំពត)៖ពលរដ្ឋល្អបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា មានទីតាំងល្បែងសុីសងតាមប្រព័ន្ធអនឡាញ ស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពតជាច្រើនកន្លែង បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ។
ពួកគាត់បានលើកឡើងថា ជារៀងរាល់ថ្ងៃ ពួកគាត់ឃើញក្រុមអ្នកញៀនល្បែងចូលលេងល្បែងស៊ីសងតាមអនឡាញយ៉ាងច្រើនកុះករ ។
ពលរដ្ឋបានព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។
សូមរម្លឹកផងដែរថាកន្លងទៅថ្មីនេះមានការរឹតបន្តឹង និងមានការណែនាំពី សម្ដេច បវរតិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យធ្វើយ៉ាងណាត្រូវបង្រ្កាបពាក់ព័ន្ធករណីល្បែងស៊ីសងនេះ ដេីម្បីពង្រឹងនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ ចំណុចជូនប្រជាពលរដ្ឋ ។ តែផ្ទុយទៅវិញល្បែងស៊ីសងតាមអនឡាញនៅឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពតបានបើកដំណើរការលេងយ៉ាងរលួន។
ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពតនិងចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។