សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង សហការ​ជាមួយ​អាជ្ញាធរ ចុះ​បង្ក្រាប​បទល្មើស​ជល​ផល​ស្ថិតនៅ ក្នុង​ភូមិសាស្ត្រ ភូមិ​ភ្លង ឃុំ ពាម​ឆ្កោក ស្រុក​ជល​គិរី និង ឃុំ​ប្រឡាយ​មាស និង ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​

ខេត្ត​កំពង់ឆ្នាំង ៖ នា​ថ្ងៃ​ច័ន្ទ ៨​រោច ខែ មិគសិ​រ ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​អនុវត្ត​នូវ​វិធានការ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ រួមមាន ផ្នែក​រដ្ឋបាល​ជលផល​កំពង់ប្រាសាទ ដឹកនាំ​ដោយ លោក នួន ឬ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​កំពុង​ប្រាសាទ និង​សង្កាត់​រដ្ឋបាល​ជលផល​ជល​ជល​គិរី សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ពាម​ឆ្កោក សហគមន៍​នេសាទ​ភូមិ​កោះធំ , ភូមិ ថ្មី , ភូមិ ភ្លង​សែន​ជ័យ​, អន្លង់​មេត្រី​សែន​ជ័យ ,​ភូមិ​កៀន​តា​ម៉ា កម្លាំង​ចូលរួម​សរុប ចំនួន ១៤ នាក់ និង​មធ្យោបាយ​ធ្វើដំណើរ ម៉ូតូ ៦ គ្រឿង និង រឹម៉​ក់​ចំនួន​០១ គ្រឿង បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល​ស្ថិតនៅ ក្នុង​ភូមិសាស្ត្រ ភូមិ​ភ្លង ឃុំ ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង បាន​ប្រទះឃើញ​ការធ្វើ​នេសាទ ប្រើ​ដោយ​ឧបករណ៍ លូ​រួមផ្សំ​បាំង​ស្បៃ​មុង នៅ​ចំណុច ព្រែក​ភ្លង​។
​ក្នុង​កិច្ចសហប្រតិបត្តិការ​នោះ សមត្ថកិច្ច​យើង​បាន​ឯកភាពគ្នា​ធ្វើការ​រុះរើ​និង​បំផ្លាញចោល​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​ហ្នឹង​កន្លែង ។​

​ដោយឡែក កម្លាំង​ផ្សេងទៀត ដឹកនាំ​ដោយ លោក អ៊ូ សុភ័ណ នាយរង​ខណ្ឌ សហការ​ជាមួយ​គណៈ​បញ្ជាការ​រដ្ឋ​បាល ស្រុក​កំពង់លែង កំលាំង​១៩ នាក់ និង​មធ្យោបាយ ៤ គ្រឿង បាន​ចុះ​ប្រតិបត្តិការ​ចាប់ពី​ចុង​ព្រែក​ក្រ​ម៉ា​ល ទៅ​ដល់​ចុង​ព្រែក ឃុំ​ប្រឡាយ​មាស និង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​។

​ក្រុម​ការងារ​បាន​ឯកភាព​គ្នា​ចុះ​រុះរើ​កាត់តំ​រិមរ​បាំងសាច់​អួន​ដែល​ដាក់​វែងៗ​ខុស​និង​ច្បាប់​ស្តីពី​ជលផល បំផ្លាញ់ចោល​វត្ថុតាង​នៅ​និង​កន្លែង​។​

​ជា​លទ្ធផល មន្ត្រីជលផល សម្រេច​បាន​ដូច​ខាងក្រោម ៖
-​ធ្វើការ​បង្ក្រាបរ​បាំងសាច់​អួន​ចំនួន​០១​ករណី ស្មើនឹង ៥​កន្លែង ប្រវែង​៧៥០​បង្គោល​៤០០ដើម លប​លូ ៨​មាត់ និង​ចាក់​លែង​ត្រី​ចម្រុះ​ចូល​ដែន​នេសាទ​វិញ ៥០​គីឡូក្រាម​
-​របាំង​ស្បៃ​មុង​ចំនួន ០១​ករណី ស្មើនឹង ៦ កន្លែង ប្រវែង ៣០០​ម លូ​ស្បៃ​មុង​ចំនួន ៦ គ្រឿង បង្គោល​ចំនួន ១០០ ដើម និង​ចាក់​លែង​ត្រី​ចំរុះ​ចូល​ដែន​នេសាទ​វិញ​ចំនួន ២០ គីឡូក្រាម ៕