គណៈកម្មាធិការគណបក្សឃុំកំពង់អំពិល បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ2024

(ខេត្តស្វាយរៀង): នៅរសៀលថ្ងៃទី7ខែធ្នូ ឆ្នាំ 2024 គណៈកម្មាធិការគណបក្សឃុំកំពង់អំពិលបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ 2024 ក្រោមអធិបតីភាពលោក ប៉ាល់ យុន ប្រធានគណៈកម្មាធិការគណបក្សឃុំ និងបានអញ្ជើញចូលរួមជាគណៈអធិបតីកិត្តិយសលោក ថត ភារៈ សមាជិកគណបក្សស្រុករំដួលនិងជាក្រុមការងារចុះមូលដ្ឋានឃុំកំពង់អំពិល ។
និងលោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈចាត់តាំងកម្មាធិការគណបក្សឃុំ
– លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈឃោសនាអប់រំគណៈកម្មាធិការគណបក្សឃុំ
– លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកសមាជិកាគណៈកម្មាធិការគណបក្សឃុំ
– លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកសាខាបក្សភូមិទាំង 7 ភូមិ
– លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកក្រុមបក្សទាំងអស់ចំណុះសាខាបក្សភូមិទាំង 7 ភូមិ
– លោក លោកស្រី ប្រធាន ឬតំណាងបក្សសាខាសាលាបឋមសិក្សាទាំង៣
+ សរុបវត្តមានរួមចំនួន 29 នាក់ ស្រី 7 នាក់ ។
+ របៀបវារៈសំខាន់ៗរួមមាន ÷
– ពិនិត្យពិភាក្សាលើរបាយការណ៍បូកសរុបប្រចាំខែធ្នូ ឆ្នាំ 2024 របស់គណៈកម្មាធិការគណបក្សឃុំ
– អានសេចក្តីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្សឃុំ សាខាបបក្សភូមិ និងសាខាបក្សសាលារៀនទាំង៣
– បញ្ហាផ្សេងៗ ។
+ ប្រសាសន៍សំខាន់ៗរបស់លោកប្រធានគណៈកម្មាធិការគណបក្សឃុំ ÷
– សូមក្តាប់សមាជិកបក្ស និងត្រួតពិនិត្យឡើងវិញចាប់ពីពេលដើមឆ្នាំ 2025 ខាងមុខនេះទៅ
– សូមពិនិត្យសភាពការណ៍ និងក្តាប់មតិទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសបញ្ហាប្រឈមរាល់ថ្ងៃនេះគឺមតិវាយប្រហារពីប្រជាពលរដ្ឋអំពីការសម្ភាសន៍ផ្ដល់ជាគ្រួសារក្រីក្រ
– ប្រធានសាខាបក្សភូមិទាំងអស់ត្រូវពិនិត្យសមាសភាពប្រធាន អនុប្រធាន និងសមាជិកក្រុមបក្សទាំងអស់ដែលចំណុះឲ្យសាខាបក្សភូមិ ថាតើមានសមាសភាពណាខ្លះដែលកំពុងមានវត្តមានក្នុងមូលដ្ឋាន និងសមាសភាពណាខ្លះដែលមិនមានវត្តមានក្នុងមូលដ្ឋាន
– សូមពិនិត្យរាល់ការលើកស្លាកគណបក្សនយោបាយទាំងអស់ មុននឹងលើកស្លាកគណបក្សនយោបាយណាមួយត្រូវសុំការអនុញ្ញាតមកអាជ្ញាធរឃុំជាមុនសិន
– សូមចូលរួមផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋអំពីការចូលសិក្សាជំនាញវគ្គខ្លីនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនក្រុងស្វាយរៀង
– នៅក្នុងឆ្នាំ 2025 ខាងមុខ ឃុំកំពង់អំពិលនឹងលើកគម្រោងស្ដារអូរប្រវែង 3,000 ម៉ែត្រ ដូច្នេះសូមលោកប្រធានសាខាបក្សភូមិត្រូវស្រង់ទិន្នន័យអំពីខ្សែអូរសំខាន់ៗនិងប្រវែងដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ផ្ដល់មកគណៈកម្មាធិការគណបក្សឃុំ
– សូមគ្រប់សាខាបក្សភូមិទាំងអស់ជួយរិះរកគ្រប់វិធីដើម្បីគៀងគរប្រមូលថវិកាពីសប្បុរសជនជិតឆ្ងាយដើម្បីចូលរួមអភិវឌ្ឍន៍ផ្សេងៗដូចជាសកម្មភាពលុបគ្រលុកតាមដងផ្លូវ ការជួសជុលលូបែក ការដាក់លូបង្ហូរទឹកកាត់ផ្លូវជាដើម ។
+ ក្រោយពីបានអានសេចក្តីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការក្នុងមូលដ្ឋានឃុំកំពង់អំពិល លោក ថត ភារៈ សមាជិកក្រុមប្រឹក្សាស្រុករំដួល និងជាក្រុមការងារចុះមូលដ្ឋានឃុំកំពង់អំពិលបានចូលរួមប្រសាសន៍ថា ÷
– សូមសមាសភាពគណៈកម្មការទាំងអស់ពិនិត្យនិងក្តាប់សមាជិកបក្សឲ្យបានច្បាស់លាស់ ដើម្បីឈានទៅដល់ការបោះឆ្នោតខាងមុខទទួលបានលទ្ធផលមួយដ៏ត្រឹមត្រូវ
– សូម លោក លោកស្រី ដែលមានឈ្មោះក្នុងសេចក្តីសម្រេចដែលបានអានជូនខាងលើ សូមអនុវត្តតាមការដឹកនាំរបស់មាគ៌ាគណបក្សដោយភាពជឿជាក់និងភាពស្មោះត្រង់ និងសូមបន្តផ្សព្វផ្សាយអំពីយន្តការនិងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា
– សូមចូលរួមអប់រំណែនាំដល់សិស្សានុសិស្សមួយចំនួនដែលមិនយកចិត្តទុកដាក់លើការរៀនសូត្រ ព្រោះបញ្ហាសិស្សមិនយកចិត្តទុកដាក់រៀនសូត្រនេះជាឬសគល់ដល់សង្គមជាតិនៅថ្ងៃខាងមុខ ធ្វើឲ្យសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិមានការយឺតយ៉ាវ និងមិនឈានទៅរកប្រទេសដែលមានការអភិវឌ្ឍកម្រិតខ្ពស់តាមប្រសាសន៍ប្រមុខថ្នាក់ដឹកនាំ ។
+ លោក គង់ ដារ័ក្ស អនុប្រធានគណៈកម្មាធិការគណបក្សឃុំបានចូលរួមមតិ ÷
– សូមគ្រប់សាខាបក្សភូមិទាំងអស់ចាប់ផ្ដើមពិនិត្យនិងប្រមូលសមាជិក
– សូមសាខាបក្សភូមិទាំងអស់យកបញ្ជីឈ្មោះទៅចងក្រងជាក្រុមបក្សតាមសាខាបក្សភូមិនីមួយៗ ដោយមួយក្រុមៗមិនឱ្យមានសមាជិកបក្សដល់ 10 នាក់ឡើយ
– សូមចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋថាសូមផ្អាកការចុះឈ្មោះគ្រួសារក្រីក្រមួយរយៈពេលសិន ព្រោះចំនួនគ្រួសារក្រីក្រកើនឡើងដល់ 406 គ្រួសារ ដូច្នេះធ្វើឱ្យមានបញ្ហាដល់ថ្នាក់ក្រសួង ប៉ុន្តែនៅបន្តជូនភ្ជាប់ដល់សិស្សានុសិស្សស្ថិតក្នុងគ្រួសារមានប័ណ្ណសមធម៌ដើម្បីបានចូលរៀននិងទទួលបានអាហារូបករណ៍ ៕