កម្មវិធីវេចនំអន្សម ក្រោមប្រធានបទ “អន្សមបុណ្យភ្ជុំ យុវជនសៀមរាប”
ថ្ងៃចេញផ្សាយៈ 09/29/2024
លោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងក្រោមឧ៌វាទ ចូលរួម និងការពារសន្តិសុខ កម្មវិធីវេចនំអន្សម ក្រោមប្រធានបទ “អន្សមបុណ្យភ្ជុំ យុវជនសៀមរាប” ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី មន្ទីរ ស្ថាប័នពាក់ព័ន្ធ ចំណុះខេត្តសៀមរាប សសយក ខេត្តសៀមរាប មគ្គុទ្ទេស ទេសចរណ៍ កងកម្លាំង ទាំងបីប្រភេទ និងមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលរួចជាច្រើន ពិធីនេះធ្វើនៅសួនច្បារព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ខេត្តសៀមរាប ។