ក្រុមរថយន្ដដឹកទំនិញធុនយក្សកំពុងបំផ្លាញផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅស្រុកចន្ទ្រា !

(ស្វាយរៀង) ៖ រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវថ្នល់ ស្ពាន ជាច្រើនខ្សែនៅតាមបណ្តាលខេត្តនានា ដើម្បីឲ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនដំណាំកសិផល និងធ្វើដំណើរទៅប្រកបរបរកស៊ីចិញ្ចឹមជីវិត ហើយក៏ជាផ្នែកមួយដើម្បីជម្រុញឲ្យវិស័យសេដ្ឋកិច្ចមានការរីកចំរើនផងដែរ។

ជាក់ស្ដែងផ្លូវនៅក្នុងស្រុកចន្ទ្រា នៃខេត្ដស្វាយរៀង ត្រូវបានក្រុមរថយន្ដដឹកទំនិញខ្នាតយក្ស កំពុងបំផ្លាញផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ មានទីតាំងស្ថិតនៅចំណុច​ផ្លូវលំ ​ក្នុងភូមិ​គោក​តែ​ក​ ឃុំ​ច​ន្ទ្រា ​ស្រុក​ច​ន្ទ្រា ​ខេត្ដស្វាយរៀង ។

ពលរដ្ឋបានលើកឡើងថា បើក្រឡេកមើលលើផ្លូវវិញ ពេលមានភ្លៀងធ្លាក់ ឬ ផ្លូវសើម រអិល ប្រសិនបើថ្ងៃក្ដៅវិញមានសភាពហ៑ុយមើលអ្វីមិនចង់ឃើញ មានភាពក្រហេងក្រហូងមានទឹកដក់ជាប់ផ្លូវ ពិបាកក្នុងការធ្វើដំណើរ ដោយសារក្រុមរថយន្តដឹកទំនិញខ្នាតយក្ស ពីមួយថ្ងៃៗដឹក​ទំនិញ​មិនក្រោមចំនួន​០៥​គ្រឿង ដឹកនោះទេ ពួកគាត់សង្ស័យថា លើស​ទម្ងន់​ ​ជា​ទំនិញគេចពន្ធទេដឹង ហើយរថយន្ដទាំងនេះបាន​ធ្វើ​ចរាចរណ៍​នៅ​ពេល​យប់​ ឆ្ពោះទៅ​ព្រំដែន​ប៉ុ​ស្តិ៍​ច្រករបៀង​គោក​តែ​ក ។ជា

ពួកគាត់បានបន្ដថា ផ្លូវ​កៅស៊ូ​១​ខ្សែ ត​ភ្ជាប់​ពី ឃុំ​ច្រេស និង​ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា បាន​ក្លាយទៅជា​ផ្លូវ​ដី មាន​ក្រឡុក រណ្តៅ ក្រហេងក្រហូង​តូច​ធំ​ជា​ច្រើន​គីឡូម៉ែត្រ​ និង​កន្លែង​ខ្លះ​គឺ​បាក់​ស្រុត​ខូច​ទាំងស្រុង ។

ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកអភិបាលស្រុកចន្ទ្រាបាននៅឡើយទេ ។ ចំណែក​លោកយ៉​ន សុផល ប្រធាន​វរៈ​ការពារ​ព្រំដែន​លេខ​៦០៩ ក៏​មិនមិនចសុំការបំភ្លឺបាន​ដែរ ដោយទូរសព្ទមិនអាចទំនាក់ទំនងបាន។

ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ក៏ក៏ដូចជាសុំសំណូមពរដល់លោក​អភិ​បាលស្រុក​ច​ន្ទ្រា ជា​ពិសេស ឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង មិនគួរបណ្ដែតបណ្ដោយឲ្យក្រុមរថយន្ដដឹកធ្ងន់ៗបែបនេះទេបើនៅតែបណ្ដោយបែបនេះទៀតរងការខូចខាតកាន់តែខ្លាំងជាមិនខាន ព្រោះថាផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ច។

ពលរដ្ឋសង្ឃឹមជឿជាក់យ៉ាងមុតមាំ ទៅលើលោក អភិបាលបាលស្រុកចន្ទ្រា និងឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង ដែលលោកតែងតែដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានកន្លងមក ថានឹងមានចំណាត់ការចំពោះករណីរថយន្ដដឹកទំនិញបំផ្លាញផ្លូវនេះ ក៍ដូចជាដើម្បីរក្សាបរិស្ថានសោភ័ណភាពផ្លូវផងដែរ ។

អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការ៕