កាសុីណូ 777 បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ វៀតណាម លំហូរ​ចូល​លេង​ល្បែងស៊ីសង ខុស​ច្បាប់​ដោយសេរី ដោយមានជនជាតិវៀតណាមខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​អត់​ប៉ាស្ព័រដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

(ខេត្តព្រៃវែង)÷ ប្រភពពីក្រុមអ្នកញៀនល្បែងបានអោយដឹងថាមានលេងល្បែងសុីសងខុសច្បាប់នៅក្នុង កាស៊ីណូ 777មួយកន្លែង កំពុងបើកដំណើរការអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងគ្រប់ប្រភេទមាន ប្រជល់មាន់បៀរអាប៉ោងនិងយូគីខុសច្បាប់បានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃមាន នៅក្នុងកាសុីណូ777ដែលស្ថិតនៅក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង មិនមានឃើញអាជ្ញាធរមានសមត្ថកិច្ច ណាហ៊ានចុះមកត្រួតពិនិត្យដើម្បីធ្វើការបង្ក្រាបស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនោះទេ។

តាមសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅក្បែរទីតាំងនោះថាបើកលេងល្បែងសុីសងខុសច្បាប់នៅក្នុងកាសុីណូ 777មួយកន្លែងនេះ គេបានសង្កេតឃើញសុទ្ធតែពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចូលលេងល្បែងស៊ីសងខុសច្បាប់ បានយ៉ាងរលូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃ។
ប្រភពដដែលពីពលរដ្ឋបាននាំគ្នាលើកឡើងថាមកទាល់ពេលនេះមិនទាន់មានឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស្រុកព្រះស្តេចឬថ្នាក់ខេត្ត ចុះមកទប់ស្កាត់ដើម្បីធ្វើការបង្ក្រាបតាមគោលនយោបាយទាំង ៩ ចំណុច ភូមិឃុំសង្កាត់មានសុវត្ថិភាពនៅឡើយទេ!
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកព្រះស្តេច កំពុងប្រឆាំងបញ្ជាប្រមុខរាជរដ្ឋាភិបាលថ្មី។
ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងនៅក្នុងកាសុីណូនោះឡើយ។
ដូច្នេះហើយពលរដ្ឋក៍សូមអំពាវនាវទៅដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេស
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តនឹងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមពិនិត្យឡើងវិញចំពោះម្ចាស់បើកល្បែងសុីសង នៅក្នុង កាស៊ីណូ777 មួយកន្លែងនេះផងទាន! ដែលកំពុងបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងប្រជល់មាន់បៀរអាប៉ោងហើយនិងយូគីខុសច្បាប់បានយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃបែបនេះតែម្ដង។

ប្រភពដដែលបានអោយដឹងថា សម្រាប់ការប្រជល់មាន់១គូៗភ្នាល់ដាក់លុយចាប់ពី២ លាន.រៀលទៅដល់២០០០ដុល្លារឯណោះឬច្រើនជាងនេះទៅទៀត
សូមបញ្ជាក់ប្រាប់ថាល្បែងសុីសងប្រជល់មាន់បៀរអាប៉ោងហើយនិងយូគី បើកលេងជាទ្រង់ទ្រាយធំតែម្តង។
បងប្អូនប្រជាពលរដ្ឋបានព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗមានដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម។