អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវ សេុីបអង្កេតឲ្យបានស៊ីជម្រៅ លោក មេ ប៉ុស្តិ៍នគរបាលច្រកព្រំដែនការពារប្រសាទ កាន់តំណែងដុះស្លែ បេីកដៃឲ្យក្រុមឈ្មួញ​ សម្រុក​ដឹក​ជញ្ជួន​ទំនិញ​គេច​ពន្ធ ឆ្លង​ដែន​ទៅទៅវៀតណាមយ៉ាងគំហុក ​ទាំងយប់ទាំងថ្ងៃ !

(​ស្វាយរៀង) ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​កណ្តាល សង្កាត់ប្រសាទ ក្រុងបាវិត បានឲ្យដឹងថា ក្រុម​ឈ្មួញ តូច ធំ មក​ពី​បណ្តាល​ខេត្ត​ផ្សេងៗ សម្រុក​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ បន្ទុក​លេីស​ទម្ងន់​ធ្វេី​ឲ្យ​រង​ផលប៉ះពាល់ខូច​ផ្លូវ ឆ្លងដែន​ ទៅវៀតណាម យ៉ាងពេញបន្ទុក រីឯលោកមេប៉ុស្តិ៍ និងសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកព្រំដែនប្រសាទ ជា​អ្នក​មាន​សិទ្ធិ​អំណា​ចបេីក​ភ្លេីង​ខៀវ ទេីប​ក្រុម​ឈ្មួញ ហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត​។​

​ការដែល ពួក​ឈ្មួញ​ហ៊ាន​ដឹកជញ្ជូន​ទំនិញ គេ​ចព​ន្ធ និងអេតចាយឆ្លងដែន​ទៅ​ស្រុក​យួន តាម​រថយន្ត​វ៉េ​អ​ង ធំៗ ឆ្ពោះ​ឆ្លងដែន​ទៅទៅវៀតណាម បាន​យ៉ាង​សុខ​ស្រួល​បំផុត ដោយឡែក​ នាយប៉ុស្តិ៍ច្រកព្រំដែនការពារប្រសាទ និងសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡេីយ។​

​ក្រុម​ឈ្មួញ​តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គេ​ចព​ន្ធ័​ ផ្សេងៗ តាមរថយន្តវ៉េអងគ្របតង់ជិតៗ ចតនៅចំណុច​ភូមិ​កណ្ដាល សង្កាត់ប្រសាទ ក្រុងបាវិត ហេីយមានរថយន្តវៀតណាម ចាំសាងទំនិញដឹកជញ្ជូនឆ្លងដែនទៅវៀតណាមយ៉ាងសុខស្រួលបំផុត រីឯ​ នាយ ប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រាសាទ និងសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុងខេត្តស្វាយរៀង ធ្វើ​មិនដឹង​មិន​ឬអ្វី​ទាំងអស់​។​

​ដូច្នេះហើយ​ទើប សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងបាវិត និងលោក នាយ ប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ប្រាសាទ អាច​ប្រើ​អំណាច និង​តួនាទី របស់​ខ្លួន​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ប្រហែល​ជា​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ទេ​ដឹង ​ទេីប​បណ្ដែតបណ្ដោយ ឲ្យ​បក្សពួក​ឈ្មួញ ដឹកជញ្ជូន​ទំនិញ គេច​ពន្ធ​គ្រប​តង់​ជិតៗ ឆ្លងដែន​ទៅ​វៀតណាម ដោយ​សេរី មិនខ្វល់ពីការរិះគន់។​

​បញ្ហា​នេះ​ទេីប​ប្រជាពលរដ្ឋ រស់នៅ​ ភូមិកណ្ដាលសង្កាត់បាវិត ក្រុងបាវិត អំពាវនាវ​ដល់ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពិនិត្យឡេីងវិញ​ខ្លះ​ផង ចំពោះ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រសាទ ព្រមទាំង សមត្ថកិច្ច​ពាក់ព័ន្ធ ច្រកនេះបណ្ដែតបណ្ដោយ ឲ្យ​ក្រុម​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ​តាម​ប្រភេទ​រថយន្ត​វ៉េអងសណ្ដោងវែងៗ ទៅវៀតណាមទាំងយប់ទាំងថ្ងៃ មិនទាន់មាន​វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​នោះទេ​៕​