ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​!

នា​ព្រឹក ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២៤ រដ្ឋបាល​ខណ្ឌដង្កោ បាន​រៀបចំ​វេទិកាសាធារណ​: របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ រួម​ជាមួយ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខណ្ឌដង្កោ អាណត្តិ​ទី​៤ ដែល​ប្រព្រឹត្ត​ទៅ​នៅ​បរិវេណ​សាលា​សង្កាត់​ពងទឹក ក្រោម​អធិបតីភាព ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ ឯកឧត្តម ហង្ស សុ​ត​សំភារ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ លោក ម៉ៃ ម៉ុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ លោកស្រី គឹម ញិ​ប អភិបាល នៃ​គណ​:​អភិបាល​ខណ្ឌ​ដង្កោ ជា​អនុប្រធាន​ក្រុមការងារ និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ អភិបាលរងខណ្ឌ និង​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២ ក្នុង​ខណ្ឌ​ដង្កោ ព្រមទាំង​សមាជិក សមាជិកា ក្នុង​អង្គ​វេទិកា​ទាំងមូល​សរុប​ទាំងអស់​ចំនួន ៦៩៥​នាក់​។​

​តាមរយៈ​វេទិកា​នា​ថ្ងៃនេះ គឺ​បាន​ផ្សព្វផ្សាយ បង្ហាញ​នូវ​សមិទ្ធិផល​ជាច្រើន​ដែល​មូលដ្ឋាន​សម្រេច​បាន​ជា​បន្តបន្ទាប់ ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាស​វៀងវៃ​។ ជាមួយគ្នា​នោះ​ផងដែរ ប្រជាពលរដ្ឋ​បាន​លើកឡើង​នូវ​សំណូមពរ និង​សំណើ ចំនួន ៣៤​សំណើ ពាក់ព័ន្ធ​នឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួក​គាត់​ក្នុង​មូលដ្ឋាន ដាក់​ជូន​គណអធិបតី​ដើម្បី​ផ្តល់​ដំណោះស្រាយ​ជូន​ពួកគាត់ ដែល​ក្នុងនោះ​មាន​សំណូមពរ​ផ្ទាល់មាត់ ចំនួន ០៣ និង លាយល័ក្ខអក្សរ ចំនួន ៣១​សំណូមពរ ដោយ​គណៈអធិបតី រួម​និង ក្រុម​ការងារ​បាន​ធ្វើកា​រ​ឆ្លើយបំភ្លឺ បកស្រាយ​ពី​លទ្ធភាព​ដំណោះស្រាយ តាម​សំណើ​នី​មួយៗ របស់​ប្រជាពលរដ្ឋ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ឆ្ពោះទៅ​រក​ផលប្រយោជន៍​រួម​ក្នុង​មូលដ្ឋាន​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​នូវ​អាហារសម្រន់​ចែកជូន​ដល់​សមាជិក សមាជិកា និង​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​អង្គ​វេទិកា បាន​បរិភោគ​រួមគ្នា​ក្រោម​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​បំផុត​៕