មេបញ្ជាការរង កងការពារព្រំដែនលេខ៥០៣លោកអ៊ុន ចាន់ បើកច្រករបៀងអូរបីជាន់ ដោយចិត្តឯង ឲ្យឈ្មួញនិងជនជាតិថៃ នាំចូលទំនិញទាំងថ្ងៃទាំងយប់គគ្រឹកគគ្រេង មិនខ្ខីគោរពបទបញ្ជារបស់គណបញ្ជាការឯកភាពខេត្តនិងក្រសួង មហាផ្ទៃសោះឡើយ!

បន្ទាយមានជ័យ ៖ លោកវរសេនីយទោ អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ
៥០៣ ត្រូវប្រភពពីតំបន់អូរ៣ជាន់អោយដឹងថា កំពុងកើតជម្ងឺថ្លើមរីក ហ៊ានបើកដៃឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ នាំចូលទំនិញ គ្រប់ប្រភេទ ពីប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងព្រំ
ដែនអូរបីជាន់ថ្គើននឹងបទបញ្ជារបស់ថ្នាក់ខេត្ត និងសេចក្តីណែនាំពីក្រសួងមហាផ្ទៃយ៉ាងគគ្លើន។

ចែកចាយបន្ត ឲ្យអាជីវករ តាមបន្ទាត់ព្រំដែន តាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តនានានិងរាជធានីភ្នំពេញ។លោកអ៊ុន ចាន់អនុវត្តហាក់មើលស្រាលដល់បទបញ្ជាថ្នា
ក់ខេត្តនិងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិ
បាលកម្ពុជាបានហាមប្រាម បែរជាអនុវត្តផ្ទុយទាំងស្រុង។

គួររម្លឹកថា៖បទបញ្ជារបស់គណបញ្ចាការឯក
ភាពខេត្តក្តី សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃក្តី និងអនុសាសន៍សម្តេចបវរធិបតីហ៊ុន ម៉ាណែតក្តី សុទ្ធតែបានដាក់កំហិតដល់ស្ថាប័នមានស
មត្ថកិច្ច ការពារព្រំដែនទាំងនគរបាលនិងយោ
ធាចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនពី តាម
ច្រករបៀងព្រំដែនខ្មែរ-ថៃដើម្បីពង្រឹងសន្តិសុខ  ទប់ស្កាត់បទឧក្រឹដ្ឋឆ្លងដែន អំពើចោរកម្មឆ្លង
ដែន ទំនិញគេចពន្ធ គ្រឿងញៀនគ្រប់ប្រភេទ ការរត់ពន្ធមនុស្ស នៅតាមខ្សែបន្ទាត់ព្រំដែន ប្រកបអោយមានប្រសិទ្ធភាព។ ឯកឧត្តអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងជម្រាបទៅដល់កងកម្លាំងទាំងងស់តាមព្រំដែនថា«ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។បើក្នុងករណីចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវ និង វាយតម្លៃលើសក្តានុពលសេដ្ឋកិច្ចនិងសង្គមរបស់ច្រកដែល មានស្រាប់សិន រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូល
ដ្ឋានសិក្សានិងលើកយោបល់ ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែ
នផ្លូវការ។

ប៉ុន្តែុលោក អ៊ុន ចាន់ បែរជាមិនស្តាប់មេស្តាប់កើយឡើយ គេឃើញនៅច្រករបៀងអូរបីជាន់
កំពុងបើកដៃឲ្យក្រុមឈ្មួញ និងជនចាតិថៃ នាំទំនិញពីថៃចូលមកកម្ពុជាជាហូហែរ ទាំងថ្ងៃទាំ
ងយប់ត្រង់ចំណុច ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាភូមិសាស្ត្រដែលយោធភូមិភា
គទី៥ប្រគល់អោយលោក អ៊ុន ចាន់ មេបញ្ជា
ការរង កងការពារព្រំដែនលេខ៥០៣យោធភូមិ
ភាគទី៥ គ្រប់គ្រង។

លោក អ៊ុន ចាន់ បើកដៃឲ្យឈ្មួញនាំទំនិញកិចព័ន្ធជាច្រើនប្រភេទ សាច់មាន់ខូចគុណ
ភាព គ្រឿងក្នុងជ្រូក ដោយមិនមានការត្រួតពិនិត្យ និងទំនិញដែលត្រូវហាម
ឃាត់មិនអោយនាំចូលច្រកទ្វេភាគី និងច្រកងន្តរជាតិបិតខ្ទប់ តែត្រូវបានចូលបានយ៉ាងរលូនតាមច្រករបៀងអូរបីជាន់ ដែលកាន់កាប់ដោយលោក អ៊ុន ចាន់ ផ្គើនយ៉ាងគគ្លើន  អត់កោតក្រែងអ្វីឡើយ។

ប្រភពបានឲ្យដឹងថា ៖ នៅច្រករបៀងអូរបីជាន់ មានស្ថាប័នមួយចំនួនឈរជើងប្រចាំច្រករបៀ
ងដែរ ហើយឈ្មួញបានបង់លុយ ឲ្យស្ថាប័នគយ នគរបាល សេដ្ឋកិច្ចខេត្ត ប្រចាំច្រកខាង
លើនោះដោយប្រើមាត់ជាវិក្កយបត្រ័ ឬហៅថាបង់ប្រាក់តាមការចរចារព្រមព្រៀងគ្នា បង់រួចអាចនាំចេញចេញ ឬនាំចូលទៅមកបានយ៉ាងរលូន។

ប៉ុន្តែនៅច្រករបៀងនេះ នៅតែដំណើរការរហូត
ដល់បច្ចុប្បន្នដែលគេសង្ស័យថា មានការត្រូវគ្នាជាមួយអាជ្ញាធរ មន្ត្រីជំនាញ ក្នុងមូលដ្ឋានទើបបើកឲ្យទំនិញនាំចូលមិនបានបង់ពន្ធដល់សព្វ
ថ្ងៃនេះ។
លោកវរសេនីយ៍ទោ រឿង សារិត មេបញ្ជារការកងការពារព្រំដែនលេខ៥០៣  ក៏ត្រូវគេសង្ស័យថា កំពុងបើកដៃអោយលោក អ៊ុន ចាន់ជាមេ
បញ្ជាការរង ប្រព្រឹត្តផ្ទុយពីបទបញ្ជាថ្នាក់ដឹកនាំកំពូលផងដែរ ទើបលោកអ៊ុន ចាន់អាចគប់គឹតបើកច្រកដោយសេរីបានយ៉ាងដូច្នោះ?

តើលោកឧត្ដមសេនីយ៍ឯក ឯក សំំអូន មេបញ្ជា
ការយោធភូមិភាគទី៥គួរតែជ្រាបអំពីការបើក
ច្រករបៀងអូរ៣ជាន់របស់លោកអ៊ុន ចាន់ដោយចិត្តឯងនោះដែរឬមិនត្រឹមតែជ្រាបគឺដល់ថ្នាក់សើមជោកទៅហើយ? ទើបបានជាលោកអ៊ុន ចាន់ ក៏អាចបើកច្រករបៀងនាំចូលទំនិញដោយសេរីទាំងយប់ទាំងថ្ងៃ ផ្គើនទាំងបំរាមថ្នាក់ដឹកនាំកំពូលបាន។

លោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំ
ដែនលេខ៥០៣ មិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីបញ្ហាបើកច្រករបៀងអូរ៣ជាន់ អោយនាំទំនិញ របស់ថៃ និងក្រុមឈ្មួញហូរចូលមកកម្ពុជាទាំងថ្ងៃទាំងយប់ តាមច្រករបៀងអូរបីជាន់ ខាងលើនោះឡើយពីម្សិលមិញ ៕